ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទម្លាប់​អាក្រក់ៗ​ដែល​ត្រូវបាន​គេ​រកឃើញថា ធ្វើ​ឲ្យ​មុខ​អ្នក​កាន់តែ​យ៉ាប់​!
19, Jul 2018 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នកជា​មនុស្ស​ដែល​ចង់​ថែរក្សា​រូប​សម្រស់​ខ្លួនឯង​ឲ្យ​កាន់តែ​ស្អាត​ដើម្បី​ទាក់ទាញ​ភ្នែក​មនុស្ស​ជុំវិញខ្លួន​ដែរ​ទេ​? រឿងនេះ​មិនមែន​គ្រាន់តែ​ត្រូវ​ទៅ​ហាង​សាឡ​ន ឬ​គ្លីនិក​កែ​សម្ផស្ស​ជា​ទៀងទាត់ និង​ប្រើប្រាស់​ផលិតផល​ថែ​សម្រស់​ល្អៗ​ឡើយ តែ​វា​ក៏​ជា​រឿង​ដែល​អ្នក​ត្រូវ​កែ​ទម្លាប់​មិនល្អ​ដែល​ធ្វើ​ឲ្យ​មុខ​កាន់តែ​យ៉ាប់​ទៅៗ​ដែរ​។ ខាងក្រោម​នេះ​គឺជា​រឿង​មួយចំនួន​ដែល​ធ្វើ​ឲ្យ​រាងកាយ​អ្នក​លែង​ក្លាយទៅជា​ភាព​ទាក់ទាញ​ថែមទៀត ហើយក៏​ធ្វើ​ឲ្យ​មុខ​កាន់តែ​យ៉ាប់​ថែមទៀត​ដែរ​៖

 
​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន​
 
​អាហារ​បែបនេះ​ច្រើន​តែមាន​ក្នុង​អាហារ​ដែល​មិន​ផ្តល់​សុខភាព​ដូចជា ដំឡូង​ស្រួយ ដំឡូង​ចៀន បឺ​ហ្គឺ និង​ភី​ហ្សា​។ ដូច្នេះ​តើ​អ្នកមាន​ដឹង​ទេ​ថា ក្រោយពី​ញ៉ាំ​រួច វា​នឹង​ទៅណា​ទេ​? គឺជា​ស្បែក​មនុស្ស​យើង​ហ្នឹងឯង​។ បើសិនជា​អ្នក​ចេះតែ​បន្ត​ញ៉ាំ​អាហារ​បែបនេះ​ទឿ​ត ស្បែក​អ្នកនឹង​មើលទៅ​មាន​ប្រេង​ដូច​ខ្លាញ់​អ៊ីចឹង ហើយក៏​ងាយ​នឹង​កើតមុន​ច្រើន​ថែម​ទៀតផង​។ 
 
​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​
 
​អ្នកជំនាញ​និយាយថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​នឹង​ផ្តល់​ជា​ប្រយោជន៍​ច្រើន​ដល់​សុខភាព​។ ប៉ុន្តែ​បើសិន​អ្នកជា​មនុស្ស​ប្រុស ហើយ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនជាង​ពីរ​កំប៉ុង​ក្នុង​មួយថ្ងៃ ឬ​មនុស្ស​ស្រី​ញ៉ាំ​ច្រើនជាង​មួយ​កំប៉ុង​ក្នុង​មួយថ្ងៃ នោះ​អ្នក​នឹងមាន​បញ្ហា​ទៅលើ​រូបរាង​ហើយ​។ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនពេក​នឹង​បញ្ចេញ​ជាតិពុល​ទៅក្នុង​រាងកាយ​ដែល​បង្កើនល្បឿន​នៃ​ភាព​ចាស់​ជាង​វ័យ​លើ​ស្បែក​ជាមិនខាន​។ ជាមួយគ្នានេះដែរ គ្រឿង​ស្រវឹង​ច្រើន​អាចធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹក បង្ក​ជា​ស្នាម​ជ្រីវជ្រួញ​លើ​ស្បែក​ថែមទៀត​។ 
 
​ញ៉ាំ​កាហ្វេ​ច្រើនពេក​
 
​វា​មិន​ខុសគ្នា​នឹង​គ្រឿង​ស្រវឹង​ឡើយ ការ​ញ៉ាំ​កាហ្វេ​ក្នុង​កម្រិត​មធ្យម​នឹងធ្វើ​ឲ្យ​កើនឡើង​អង់​ទី​អុកស៊ីដ​ង់​ក្នុង​ខ្លួន​។ តែ​វា​នឹង​ក្លាយទៅជា​រឿង​ខុសគ្នា​វិញ បើសិនជា​អ្នក​ញ៉ាំ​វា​ក្នុង​កម្រិត​មួយ​ខ្ពស់​។ ក្រៅពី​ធ្វើ​ឲ្យ​មាន​ផល​រំខាន​នៃ​ជាតិ​កាហ្វេ​អ៊ី​ន ការ​ញ៉ាំ​កាហ្វេ​ច្រើនពេក​ក៏​អាចធ្វើ​ឲ្យ​មុខ​មើលទៅ​កាន់តែ​យ៉ាប់​ដែរ នេះ​ដោយសារតែ​ជាតិ​កាហ្វេ​អ៊ី​ន​ធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ដូច​គ្រឿង​ស្រវឹង​ដែរ​។ 
 
​ជក់បារី​
 
​វា​មិនមែនជា​រឿង​អាថ៌កំបាំង​ទៀតឡើយ​ដែលថា ការជក់បារី​គឺជា​រឿង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រឈម​ខ្ពស់​នឹង​មហារីក​សួត និង​បេះដូង​។ យ៉ាងណាមិញ វា​មិន​គ្រាន់តែ​ផ្តល់​គ្រោះថ្នាក់​ដល់​អ្នក​ជក់​ខ្លួនឯង​ទេ អ្នក​ស្រូប​ផ្សែង​បារី​ពី​គេ​ក៏មាន​គ្រោះថ្នាក់​ដែរ​។ ការជក់បារី​គឺជា​ទម្លាប់​អាក្រក់​មួយ​ដែល​អ្នក​គួរតែបញ្ឈប់​បើសិនជា​អ្នកជា​មនុស្ស​គិតគូរ​ដល់​រូប​សម្រស់ ព្រោះ​វា​នឹងធ្វើ​ឲ្យ​ស្បែក​ងាយ​នឹង​គ្រឺ​មណាស់​។ ក្រៅពីនេះ វា​នឹង​បង្កើន​ដំណើរ​ការណ៍​នៃ​ភាព​ចាស់​របស់​ស្បែក​ថែមទៀត​។​
 
​គេង​មិន​គ្រប់​
 
​មិន​ខ្វល់​ថា​អ្នកមាន​ហេតុផល​អ្វី​ឡើយ​ដែល​ធ្វើ​ឲ្យ​គេង​មិនបាន ៧ ទៅ​៩​ម៉ោង​ក្នុង​មួយ​យប់​ឡើយ វា​សុទ្ធតែជា​ដើមហេតុ​ពី​ស្ត្រេ​ស​ច្រើន ដូច្នេះ​វា​នឹងធ្វើ​ឲ្យ​អ្នក​លែងមាន​ភាព​ទាក់ទាញ​ទៀតហើយ​។ អ្នកជំនាញ​ខាង​រោគ​សើ​ស្បែក​បាន​និយាយថា ការ​គេង​មិន​គ្រប់​អាច​ផ្តល់​ឥទ្ធិពល​យ៉ាងខ្លាំង​ដល់​រូបរាង​ខាងក្រៅ​របស់​អ្នក​បាន​។ ពិតណាស់ ភ្នែក​អ្នក​គឺជា​កន្លែង​ដែល​រង​ការប៉ះពាល់​យ៉ាងខ្លាំង​ដោយសារតែ​គេង​មិន​គ្រប់ ដោយ​វា​អាច​មើលទៅ​ហើម អស់កម្លាំង និង​ស្លេកស្លាំង​ជាដើម​។ ការ​គេង​មិន​គ្រប់​ក៏​អាចធ្វើ​ឲ្យ​កើតមុន ស្បែក​ជ្រីវជ្រួញ និង​ស្បែក​គ្រឺ​ម​ដែរ​៕ 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com