ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​ត្រូវ​ចៀសវាង បើសិនជា​ស្បែក​អ្នក​កំពុងតែ​សម្បូរ​ខ្លាញ់​
20, Jul 2018 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​ញ៉ាំ​ផ្អែម​នឹងធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។ រឿងនេះ​អាចធ្វើ​ឲ្យ​អាំង​ស៊ុយ​លីន​ផលិត​កាន់តែច្រើន ដែលជា​ហេតុ​នាំ​ឲ្យ​ក្រពេញ​នៅ​ស្បែក​ផលិត​ជាតិ​ប្រេង​កាន់តែច្រើន ដែលជា​ហេតុ​នាំ​ឲ្យ​កើតមុន និង​ស្បែ​កមាន​ជាតិ​ប្រេង​កាន់តែខ្លាំង​។ ចូរ​ចៀសវាង​ការ​ញ៉ាំ​នំ​ខេ​ក នំ​ផ្អែម ឬ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​។ ចូរ​ញ៉ាំ​ជាតិ​ផ្អែម​ធម្មជាតិ​ដែលមាន​ក្នុង​បន្លែ និង​ផ្លែឈើ​ក្នុង​កម្រិត​មធ្យម​បាន​ហើយ​។​

 
​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​
 
​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​របប​អាហារ​មនុស្ស​យើង​។ ប៉ុន្តែ​វា​សម្បូរ​ជាតិ​ខ្លាញ់ ហើយក៏​ទៅ​ភ្ញោ​ច​ដល់​ក្រពេញ​បញ្ចេញ​ញើស ដែល​ធ្វើ​ឲ្យ​ស្បែក​ទៅជា​មាន​ជាតិ​ប្រេង​ច្រើន​។ 
 
​ខ្លាញ់​ប្រភេទ Saturated Fats និង Trans Fats (​ខ្លាញ់​រលាក​)
 
​បើសិនជា​អ្នកមាន​បញ្ហា​ស្បែក​ចេញ​ប្រេង​ច្រើន ចូរ​ចៀសវាង​អាហារ​មាន​ជាតិ​ខ្លាញ់​។ ការ​ញ៉ាំ​ខ្លាញ់​ប្រភេទ Saturated Fat ច្រើន​អាច​បង្កើន​ការ​រលាក​ដល់​ស្បែក ដូច្នេះ​ក៏​ធ្វើ​ឲ្យ​ផលិត​ជាតិ​ប្រេង​កាន់តែច្រើន​ថែមទៀត​ដែរ​។ ចូរ​ចៀសវាង​សាច់​ក្រហម​គ្រប់​ប្រភេទ នំ​មាន​ជាតិ​ក្រែ​ម និង​នំ​ខេ​ក​។ ជាមួយគ្នានេះដែរ ខ្លាញ់​ប្រភេទ Trans Fats គឺ​គ្រោះថ្នាក់​ខ្លាំង​ដល់​ស្បែក​។ វា​ត្រូវបាន​បង្កើតឡើង​នៅពេល​ជាតិ​ប្រេង​ចូលទៅក្នុង​ដំណើរការ​មួយ​ឈ្មោះថា Hydorgenation​។ ភាគច្រើន​ខ្លាញ់​មួយ​នេះ​មាន​ក្នុង​សាច់​កៃ​ឆ្នៃ​។ 
 
​អាហារ​ហិ​រ​
 
​អាហារ​ហិ​រ​ដូចជា គ្រឿងការី​មិនមាន​ប្រយោជន៍​សម្រាប់​មនុស្ស​ចេញ​ជាតិ​ខ្លាញ់​លើ​ស្បែក​ច្រើន​ឡើយ​។ ជាមួយគ្នានេះដែរ អាហារ​ហិ​រ​មិនអាច​រំលាយ​បាន​យ៉ាង​ងាយ​ទេ ហើយក៏​បង្កើន​ជាតិពុល​ក្នុង​ខ្លួន​ថែមទៀត​បើសិនជា​ញ៉ាំ​ច្រើន​។ យក​ល្អ​អ្នក​គួរតែ​ញ៉ាំ​ជា​ប្រភេទ​ស៊ុប​វិញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com