ជាតិ
សេដ្ឋកិច្ច
កម្ពុជា នាំ​អង្ករ​ចេញ​២៧​ម៉ឺន​តោន ក្នុង​រយៈពេល​៦​ខែ
20, Jul 2018 , 8:19 am        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា នាំ​អង្ករ​ចេញ​ជាង​២០​ម៉ឺន​តោន ក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ​២០១៨​នេះ​។ អង្ករ​ទាំងនោះ នាំចូល​ទៅក្នុង​ប្រទេស​ចំនួន​៥៦ ។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​



​ក្រសួងកសិកម្ម បាន​ឲ្យ​ដឹងថា ការនាំ​អង្ករ​ចេញ នៅក្នុង​មិថុនា​កន្លងមក មាន​ចំនួន​សរុប​៣១ ៣១៨​តោន ដែលមាន​ការកើនឡើង ៣៩៣​តោន បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧​។ អង្ករ​ទាំងនេះ នាំចេញ​តាម​ច្រកចេញ​-​ចូល​តែមួយ​។​
 
​ប៉ុន្តែ​បើ​សរុប​តួលេខ​នាំចេញ​នេះ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ មាន​ចំនួន​២៧១,៥៣៧​តោន ទៅកាន់​ប្រទេស​ចំនួន​៥៦ ដែល​ក្នុងនោះ ចិន ឈរ​នៅ​លំដាប់​លេខ​១ ដែល​ទិញ​អង្ករ​កម្ពុជា ជាង​៦​ម៉ឺន​តោន បារាំង​លំដាប់​លេខ​២ (​ជិត​៤​ម៉ឺន​តោន​) ម៉ាឡេស៊ី លេខ​៣ (​ជិត​២​ម៉ឺន​តោន​) ហ្គា​បុ​ង (​ជិត​២​ម៉ឺន​តោន​) ប៉ូឡូញ និង​អង់គ្លេស​ជាដើម ។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងកសិកម្ម​។​
 
​បើតាម​ក្រសួង​ដដែល ការបង្កើន​ផល​ស្រូវវស្សា ក្នុង​រយៈពេល​៦​ខែ​នេះ សម្រេចបាន​១,៤​លាន​ហិកតា ជិត​៦០​ភាគរយ នៃ​ផែនការ​២,៥​លាន​ហិកតា​៕

Tag:
 អង្ករ​
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com