ជាតិ
ផ្លូវជាតិ​លេខ​៤ ត្រង់​គីឡូម៉ែត្រ​លេខ​៩០ និង​១១៥ ត្រូវ​ផ្អាក​បណ្ដោះអាសន្ន ដោយសារ​ទឹកជំនន់​
20, Jul 2018 , 2:15 pm        
រូបភាព
រូបភាពបានពីរដ្ឋបាលខេត្តកំពង់ស្ពឺ
រូបភាពបានពីរដ្ឋបាលខេត្តកំពង់ស្ពឺ
​កំណាត់​ផ្លូវជាតិ​លេខ​៤ នៅ​ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ​៩០ នៅ​ខេត្តកំពង់ស្ពឺ និង​ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ​១១៥ នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង ត្រូវបាន​ផ្អាក​ចរាចរណ៍​បណ្ដោះអាសន្ន នៅ​ព្រឹក​ថ្ងៃទី​២០​ ខែកក្ក​ដា​នេះ ដោយសារ​ទឹកជំនន់​ហូរ​កាត់​ផ្លូវ​។ នេះ​បើ​យោងតាម​រដ្ឋបាល​ខេត្តកំពង់ស្ពឺ​។



​រដ្ឋបាលខេត្ត​កំពង់ស្ពឺ បាន​ឲ្យ​ដឹងថា ទឹកជំនន់​ដែល​ហូរ​កាត់​ផ្លូវ​នេះ មាន​ប្រវែង​ជាង ១០០​ម៉ែត្រ​។ ចំពោះ​សាធារណជន​ដែល​មានបំណង​ធ្វើដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង អាច​ប្រើប្រាស់​ផ្លូវ​វាង​តាមផ្លូវ​ជាតិ​លេខ​៤១  និង​ផ្លូវជាតិ​៣ បាន​៕



Tag:
 ផ្លូវជាតិ​លេខ​៤
  ទឹកជំនន់​
© រក្សាសិទ្ធិដោយ thmeythmey.com