កីឡាជាតិ
ជាតិ
លី​គ​៖ ជំនួប​រវាង​ណាហ្គា​ជាមួយ​ភ្នំពេញ​ក្រោ​ន និង​បឹងកេត​ជាមួយ​ទ័ព ត្រូវបាន​លើក​ពេល​
20, Jul 2018 , 7:39 pm        
រូបភាព
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ប្រចាំឆ្នាំ​២០១៨​សប្តាហ៍​ទី​១៥​និង​ទី​១៦​រវាង​ក្រុម​ណាហ្គា​វើ​ល​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន និង​បឹងកេត​ជាមួយ​ក្រសួងការពារជាតិ​(​ទ័ព​) ត្រូវបាន​ផ្លាស់ប្តូរ​ការប្រកួត​ទៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​(CNCC) ចុះ​ថ្ងៃទី​១៧ ខែកក្កដា​។​



​ការជួបគ្នា​រវាង​ណាហ្គា​វើ​ល​ជាមួយ​ភ្នំពេញ ក្នុងជំនួប​សប្តាហ៍​ទី​១៥​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​២១ ខែកក្កដា និង​ជំនួប​សប្តាហ៍​ទី​១៦ រវាង​បឹងកេត​ជាមួយ​ក្រសួងការពារជាតិ នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៨ ត្រូវបាន​ផ្លាស់ប្តូរ​កាលបរិច្ឆេទ​ទៅ​ប្រកួត​រួមគ្នា​នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​។ ក្នុងនោះ​ជំនួប​រវាង​ណាហ្គា​វើ​ល​ជាមួយ​ភ្នំពេញ​ក្រោ​ន ធ្វើឡើង​នៅ​ម៉ោង​៣​រសៀល រីឯ​បឹងកេត​ជាមួយ​ក្រសួងការពារជាតិ​ធ្វើ​នៅ​ម៉ោង​៦​ល្ងាច នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​ដូចគ្នា​។



​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា ការផ្លាស់ប្តូរ​កាលបរិច្ឆេទ​ប្រកួត​ទាំងពីរ​ខាងលើ ដោយសារ​ក្លិប​ណាហ្គា​វើ​ល​ជាប់​ភារកិច្ច​ចុះទៅ​ចែក​បទពិសោធ​បាល់ទាត់​ដល់​យុវជន​នៅ​ខេត្តកំពង់ស្ពឺ​។ ចំណែក​បឹងកេត​ត្រូវ​ប្រកួត​មិត្តភាព​អន្តជាតិ​ជាមួយ​ក្រុម​ជម្រើសជាតិ​ជប៉ុន នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៨​។

​សេច​ប្រកាស​ព័ត៌មាន​ដែល​ចុះហត្ថលេខា​ដោយ​លោក ឆាំង ពិសិដ្ឋ លេខា​ប្រតិបត្តិ​នៃ CNCC បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«CNCC នឹង​ផ្លាស់ប្តូរ​ការប្រកួត​ចំនួន​ពីរ​គូ គឺ​រវាង​ក្រសួងការពារជាតិ​ជាមួយ​បឹងកេត និង​ណាហ្គា​វើ​ល​ជាមួយ​ភ្នំពេញ​ក្រោ​ន ដោយ​ក្លិប​ណាហ្គា​វើ​ល​ត្រូវមាន​កម្មវិធី​បាល់ទាត់​ជាមួយ​យុវជន​ខេត្តកំពង់ស្ពឺ ក្រោម​អធិបតីភាព​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​បឹងកេត​ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើស​លី​គជ​ប៉ុន​»៕   


Tag:
 Cambodian League 2018
  បឹងកេត​
  ទ័ព​
  ភ្នំពេញ​ក្រោ​ន​
  ណាហ្គា​វើ​ល
© រក្សាសិទ្ធិដោយ thmeythmey.com