ជាតិ
បក្សីកម្រ២ប្រភេទ ត្រូវបានប្រលែងចូលព្រៃវិញ
× ព្រះវិហារ៖ បក្សីកម្រ ២ប្រភេទ ត្រូវបានដែនជម្រកសត្វព្រៃ ព្រះរកា-ឆែប សហការ ជាមួយអង្គការWCS និងអង្គការ ACCB ប្រលែងនៅក្នុងព្រៃធម្មជាតិវិញ។ នេះបើយោងតាមមន្ទីរបរិស្ថានខេត្តព្រះវិហារបានផ្សាយនៅថ្ងៃទី១៨ ខែកក្កដា។
បក្សី ដែលបានប្រលែងនោះ គឺសត្វត្រដក់តូច ២ក្បាល និងសត្វកុកពាក់អំបោះ ២ក្បាល បន្ទាប់ពីសត្វទាំនេះ បានព្យាបាលជាសះស្បើយ។
សូមបញ្ជាក់ថា បក្សីកម្រ ២ប្រភេទនេះ ត្រូវបានមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB) យកទៅព្យាបាលកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ កន្លងមក បន្ទាប់ពីវាត្រូវបានប្រជាពលរដ្ឋប្រទះឃើញហើរមិនរួច៕
© រក្សាសិទ្ធិដោយ thmeythmey.com