ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកស្រី ណន ង៉ា ងាក​មក​ដាំ​បន្លែ​សរី​រា​ង្គ​ព្រោះ​បារម្ភ​ពី​សុខភាព​ខ្លួនឯង និង​អ្នកទិញ​
22, Jul 2018 , 3:59 pm        
រូបភាព
​សៀមរាប​៖ មាន​កសិករ​មិន​ច្រើន​ទេ ដែល​យល់ដឹង​ពី​ការដាំ​បន្លែ​សរី​រា​ង្គ​។ បន្លែ​សរី​រា​ង្គ ត្រូវការ​ការថែទាំ​ច្រើន និង​ប្រើពេល​យូរ ខុសពី​បន្លែ​គីមី​។ យ៉ាងណា អ្នកស្រី ណន ង៉ា កសិករ​មួយរូប​នៅ​សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប បានសម្រេច​ងាក​មក​ដាំ​បន្លែ​សរី​រា​ង្គ ព្រោះ​អ្នកស្រី​បារម្ភ​ពី​សុខភាព​ខ្លួនឯង និង​អ្នកទិញ​។ អ្នកស្រី​ថា ក្រោយ​ងាក​មក​ដាំ​បន្លែ​សរី​រា​ង្គ ធ្វើឱ្យ​សុខភាព​អ្នកស្រី​រឹងមាំ និង​មិនសូវ​ឈឺ​ដូច​កាល​នៅ​ដាំ​ដោយ​ប្រើ​ដាំ​គីមី​ឡើយ​។



​ខាងក្រោម​នេះ ជា​បទ​សម្ភាស​ផ្ទាល់​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ និង​អ្នកស្រី ណន ង៉ា កសិករ​ដាំ​បន្លែ​សរី​រា​ង្គ នៅ​ក្រុង​សៀមរាប​៖




​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ អ្នកស្រី ណន ង៉ា បានឱ្យដឹងថា អ្នកស្រី​ទើបនឹង​ងាក​មក​ដាំ​បន្លែ​សរី​រា​ង្គ​ពី​ដើមឆ្នាំ​២០១៨​មក ព្រោះ​បាន​យល់ដឹង​ពី​ផល​លំបាក​នៃ​ការដាំ​បន្លែ​គីមី​។ ការដាំ​បន្លែ​គីមី ធ្វើឱ្យ​អ្នក​ដាំ​ផ្ទាល់​ប្រឈមមុខ​មុនគេ​នឹង​ជំងឺ​ផ្សេងៗ ដោយសារ​សារធាតុ​គីមី​ដែល​បាញ់​ផ្ទាល់​ទៅលើ​បន្លែ​។

​អ្នកស្រី ណន ង៉ា បានឱ្យដឹងថា ទោះ​បន្លែ​សរី​រា​ង្គ​ត្រូវ​ការថែទាំ​ច្រើន​បន្ដិច​មែន តែ​វាល​ក់បាន​តម្លៃ​ខ្ពស់ គឺ​តម្លៃ​ទ្វេដង ប្រៀប​នឹង​តម្លៃ​បន្លែ​ធម្មតា​។ អ្នកស្រី ង៉ា បញ្ជាក់ថា អ្នកស្រី​សប្បាយរីករាយ​ពេល​ឃើញ​អ្នកទិញ​មាន​សុវត្ថិភាព​ចំពោះ​ការហូប​បន្លែ​ដែល​អ្នកស្រី​ដាំ គឺ​សុវត្ថិភាព​ទាំង​អ្នក​ដាំ និង​អ្នកទិញ ជា​អ្វីដែល​អ្នកស្រី និង​គ្រួសារ​ចង់បាន​។​





Tag:
 បន្លែ​សរី​រា​ង្គ​
  ណន ង៉ា
© រក្សាសិទ្ធិដោយ thmeythmey.com