ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការបញ្ចូល​គ្រឿងផ្សំ​ទាំងនេះ​ក្នុង​របប​អាហារ នឹង​ជួយ​ឲ្យ​ការរំលាយ​អាហារ​កាន់​តែមាន​ប្រសិទ្ធភាព​
22, Jul 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​ញ៉ាំ​ទឹក​គួរតែ​ជា​ផ្នែក​មួយ​នៃ​ទម្លាប់​ប្រចាំថ្ងៃ​របស់​អ្នក ព្រោះ​ទឹក​ត្រូវបាន​គេ​ដឹងថា ជួយ​ច្រោះ​ជាតិពុល​ពី​ក្នុង​រាងកាយ ដូច្នេះ​អ្នកនឹង​មាន​អារម្មណ៍​ស្រួលខ្លួន​។ តាម​ក្បួន អ្នក​ត្រូវតែ​ញ៉ាំ​ទឹក​ប្រមាណ​ពី ៦ ទៅ​៨​កែវ​ក្នុង​មួយថ្ងៃ ដូច្នេះ​អ្នកនឹង​អាចមាន​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាងកាយ មាន​កម្លាំង និង​មាន​អារម្មណ៍ល្អ​ទៀត​។ ថ្វីបើ​មិនមាន​អ្វី​ខុស​ប្រក្រតី​ជាមួយនឹង​ការ​ញ៉ាំ​ទឹក​គ្រប់​ក៏ដោយ តែ​វា​អាចជា​រឿង​មួយ​គួរ​ឲ្យ​ធុញទ្រាន់​ដែរ​។ ចាប់តាំងពី​អ្នក​កំពុងតែ​ព្យាយាម​ច្រោះ​ជាតិពុល​ក្នុង​រាងកាយ​មក ប្រព័ន្ធ​រំលាយ​អហា​ា​រ​នឹង​កាន់តែ​ធ្វើការ​បានល្អ​ជាង​មុន ហើយ​អ្នក​ក៏​មិនបាច់​ញ៉ាំ​តែ​ទឹក​មួយ​មុខ​ទៀត​ដែរ​។ ខាងក្រោម​នេះ​គឺជា​គ្រឿងផ្សំ​ធ្វើ​ម្ហូប​មួយចំនួន ដែល​វា​ក៏​អាច​គ្រប់គ្រាន់​នឹងធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើការ​កាន់តែ​មាន​ប្រសិទ្ធភាព​ដែរ​បើសិនជា​អ្នក​បញ្ចូល​វា​ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។



​ក្រូចឆ្មា​

​មាន​មនុស្ស​ជាច្រើន​កំពុងតែ​ឆ្គួ​ត​លើ​ការ​ញ៉ាំ​ទឹកក្រូច​ឆ្មា​ដោយសារតែ​វា​នឹងធ្វើ​ឲ្យ​ពួកគេ​ទទួលបាន​វីតាមីន C ច្រើន​។ អ្នក​គ្រាន់តែ​បន្ថែម​ក្រូចឆ្មា ៤ ទៅ ៥​ចំ​ណិ​ង​ទៅក្នុង​ទឹក​ធម្មតា ហើយ​ទុក​វា​ក្នុង​ទូរ​ទឹកកក​ពីរ​បី​ម៉ោង ហើយ​ញ៉ាំ​ទឹក​នោះ​ទៅជា​ការ​ស្រេច​ហើយ ព្រោះ​វា​នឹង​ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​។ រឿងនេះ​ក៏មាន​ផល​ល្អ​ចំពោះ​ក្រពះ​ដែរ ដូច្នេះ ថ្លើម​នឹង​ផលិត​ទឹកប្រមាត់​កាន់តែច្រើន​ដើម្បី​រំលាយ​អាហារ​កាន់តែ​ល្អ​ជាង​មុន​។

​ស្លឹក​ជី​អង្កាម​ស្រស់​

​គ្រឿងផ្សំ​មួយ​ផ្សេងទៀត​ដែល​អ្នក​គួរតែ​បញ្ចូល​ទៅក្នុង​ភេសជ្ជៈ​ញ៉ាំ​ដែរនោះ​គឺ ស្លឹក​ជី​អង្កាម​ស្រស់ ដែល​វា​ត្រូវបាន​គេ​ដឹងថា ជួយ​បង្កើន​លំហូរ​ទឹកប្រមាត់​ខណៈពេលដែល​ក្រពេញទឹកមាត់​ធ្វើការ​កាន់តែ​ល្អ​ជាង​មុន​ទៀត​។ ក្រពេញ​ទាំងនេះ​ក៏​ជួយ​រាងកាយ​ក្នុង​ការផលិត​អង់ស៊ីម​រំលាយ​អាហារ​កាន់តែច្រើន ដើម្បី​រំលាយ​អាហារ​កាន់​តែមាន​ប្រសិទ្ធភាព​។ ដូច្នេះ​រាងកាយ​នឹង​បឺត​ស្រូប​បាន​នូវ​ជីវជាតិ​គ្រប់យ៉ាង​ដែល​អ្នក​បាន​ញ៉ាំ​រួច​។

​ត្រសក់​

​ត្រសក់​គឺជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​វីតាមីន B ដែល​អាចជួយ​បន្ថយ​ភាព​តានតឹង និង​ស្ត្រេ​ស​ដែល​យើង​កំពុង​តែមាន​ខណៈពេលដែល​វា​ក៏​ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ក្នុងពេល​តែមួយ​ដែរ​។ ថ្វីបើ​ឥទ្ធិពល​នៃ​ការ​ញ៉ាំ​ត្រសក់​រលាយ​ក្នុង​ទឹក​គឺ​តិចតួច​ក៏ដោយ តែ​អ្នក​អាច​ញ៉ាំ​វា​ខ្លះ​បាន ហើយក៏​ទទួលបាន​ប្រូតេអ៊ីន​ច្រើន​ក្នុង​រាងកាយ​ដែរ​។

​សម្បក​ឈើអែម​

​របស់​មួយ​នេះ​គឺមាន​ប្រយោជន៍​ណាស់​សម្រាប់​អ្នក​ដែល​កំពុង​តែមាន​ជំងឺ​រលាក​ពោះវៀន ដោយសារតែ​វា​អាច​សម្លាប់ចោល​បាក់តេរី​ទាំងឡាយណា​ដែល​បង្ក​ទុក្ខទោស​ដល់​ផ្លូវ​រំលាយ​អាហារ​។ អ្នកនឹង​យល់ថា កា​រំលាយ​អាហារ​របស់​អ្នកនឹង​កាន់តែ​ល្អ​ជាង​មុន​នៅពេលដែល​អ្នក​លាយ​ម្សៅ​សម្បក​ឈើអែម​ជាមួយ​ទឹក ហើយ​ញ៉ាំ​វា​ជាប្រចាំ​។

​ខ្ញី​

​ការរៀបចំ​ខ្ញី​មួយចំនួន​ដើម្បី​ញ៉ាំ​នឹងមាន​ប្រយោជន៍​ណាស់​បើសិនជា​អ្នក​ឧស្សាហ៍​ផោម​។ រឿងនេះ​ល្អ​ល្អ​ចំពោះ​អ្នក​ដែល​កំពុងតែ​ចុង​ពោះ ឬ​ហើមពោះ ព្រោះ​វា​នឹង​ជួយ​បញ្ចេញ​ខ្យល់​ដែល​កើនឡើង​ក្នុង​ពោះវៀន​ចេញ​ឲ្យ​អស់​។ អ្នក​គ្រាន់តែ​កាត់​ឬ​ស​ខ្ញី​ស្រស់ៗ​ខ្លះ ហើយ​ដាក់​ក្នុង​ទឹក​មួយ​កែវ ហើយ​ទុក​វា​ចោល​មួយ​យប់​។ ចូរ​ញ៉ាំ​វា​នៅ​ថ្ងៃ​បន្ទាប់ នោះ វា​នឹង​ជួយ​សម្រួល​ដល់​ការ​កើន​ខ្យល់​ក្នុង​ពោះ​បាន​ហើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com