ជាតិ
មន្ត្រី​សង្ឃ​ភ្នំពេញ ស្នើ​ឲ្យ​បរិស័ទ កុំ​បរិច្ចាគ​បច្ច័យ ដល់​ព្រះសង្ឃ ដែល​និមន្ត​រៃអង្គាស តាម​ផ្សារ​
22, Jul 2018 , 7:59 pm        
រូបភាព
រូបពីហ្វេសបុករបស់សាលាគណរាជធានីភ្នំពេញ
រូបពីហ្វេសបុករបស់សាលាគណរាជធានីភ្នំពេញ
​សាលា​គណ​រាជធានី​ភ្នំពេញ ស្នើ​ដល់​ពុទ្ធបរិស័ទ នៅតាម​ទីផ្សារ ជាពិសេស​អាជ្ញាធរ​ពាក់​ព័ន្ធ​ទាំងអស់ កុំ​ឲ្យ​បរិច្ចាគ​បច្ច័យ ដល់​ជន​ស្លៀកពាក់ ស្បង់ ចីវរ ដែល​ចូល​រៃអង្គាស​ក្នុង​ផ្សារ​។ តាមរយៈ​សារ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក សាលា​គណ​រាជធានី​ភ្នំពេញ ចាត់ទុក​ការ​និមន្ត​រៃអង្គាស​បច្ច័យ​នៅតាម​ទីផ្សារ ថា​ខុស​ធម៌​វិន័យ និង​ច្បាប់​។​



​លើសពីនេះ សាលា​គណ​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​ពុទ្ធបរិស័ទ​នៅតាម​ទីផ្សារ ផ្តល់ដំណឹង​ទៅកាន់​មន្ត្រី​សង្ឃ​នៃ​សាលា​គណ​រាជធានី​ភ្នំពេញ តាម​ទូរស័ព្ទ​លេខ 0១២ ៥២ ៥៤ ៣៤, 0១២ ៥៤ ៤៤ ៨៨, 0១២ ៧១៤៤ ២៣ និង 0៧៦ ៦៦ ៦៦ 0៧៦ ក្នុងករណី​បានឃើញ​ជន ដែល​ស្លៀកពាក់ ស្បង់ ចីវរ ចូល​រៃអង្គាសប្រាក់ នៅតាម​ទីផ្សារ ដោយមាន​ស្រោមសំបុត្រ​ផង​នោះ​៕


Tag:
 ព្រះពុទ្ធសាសនា​
  ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com