អត្ថបទពាណិជ្ជកម្ម
ហាង យូ​មី យូ​មី ប៊ូ​ហ្វេ ប៊ី​ប៊ី​ឃ្យូ និង​ស៊ុប សម្ពោធ​សាខា​ដំបូង​នៅ​កម្ពុជា ទីតាំង​ទល់មុខ​បុរី​ភ្នំពេញ​ថ្មី​
23, Jul 2018 , 11:17 am        
រូបភាព
ដោយ:
​ថ្ងៃទី​២១ ខែ កក្កដា​កន្លងមក ហាង​Umi Umi Buffet BBQ និង Soup បាន​សម្ពោធ​សាខា​របស់ខ្លួន ស្ថិតនៅ​ទល់មុខ​បុរី​ភ្នំពេញ​ថ្មី​។  ការសម្ពោធ​សាខា​ដំបូង​នេះ ហាង​យូ​មី យូ​មី ទ​ទូល​បាន​អតិថិជន​យ៉ាងច្រើន ជាពិសេស​មានការ​ចូល​ក្រុម​សិល្បៈ ដែល​ជួប​ជាមួយ​អ្នកនាង សុគន្ធ នីសា​, រ៉ូ​លីន​, កញ្ញា​សុភ​ក្ត្រ័ កុ​សុមា សិល្បករ​ផ្សេងទៀត និង​ក្រុម​តន្ត្រី​សម្បត្តិ​ចូលរួម​ផងដែរ​។ នៅ​ហាង​យូ​មី យូ​មី សម្បូរ​ទៅដោយ​អាហារ និង​ភេសជ្ជៈ​ដ៏​សម្បូរបែប ដើម្បី​បំពេញតម្រូវការ​អតិថិជន ជាពិសេស​ប៊ូ​ហ្វេ​លក្ខណៈ​ជា​គ្រួសារ ឬ​ជួបជុំ​មិត្ត​ភ​ក្កិ​។

​ហាង យូ​មី យូ​មី ប៊ូ​ហ្វេ ប៊ី​ប៊ី​ឃ្យូ និង ស៊ុប (Umi Umi Buffet BBQ & Soup) ជា​ហ្វ្រេ​ន​ឆាយ​ថ្មី​មួយ ដែល​នាំចូល​ដោយ​ក្រុមហ៊ុន VDP Co., Ltd​។ Umi Umi បាន​បើក​ឲ្យ​ដំណើរការ​ដោយ​ក្រុមហ៊ុន We Goal Consulting Co., Ltd.​។ ហាង យូ​មី យូ​មី ទទួលបាន​សិទ្ធិ​ជា​ហ្វ្រេ​ន​ឆាយ​ផ្ដាច់មុខ​នៅ​កម្ពុជា ក្នុង​កិច្ច​ការពង្រីក​វិសាលភាព បម្រើ​ដល់​អតិថិជន​គ្រប់​ស្រទាប់វណ្ណៈ ក្រុមគ្រួសារ​លក្ខណៈ​ជា​ក្រុម ឬ​កម្មវិធី​ពិសា​អាហារ​ផ្សេងៗ​។ យូ​មី យូ​មី មាន​រូបមន្ដ​ពិសេស​មកពី​ប៉េកាំង ដែលមាន​បម្រើ​ជូន​ដូចជា ទឹក​ស៊ុប​បី​ជម្រើស (​រសជាតិ​បន្លែ​ផ្លែឈើ រសជាតិ​ស៊ី​ឈ័ន និង​រសជាតិ​សារូ​វី​ស៊ូ​)​។ យូ​មី យូ​មី ក៏មាន​បា​ប៊ី​ឃ្យូ សាច់​អាំង បង្កង សាច់​ចៀម សាច់គោ​អូស្ត្រាលី គ្រឿង​សមុទ្រ អម​ជាមួយនឹង​ស៊ុប​កម្មង់​ផងដែរ​។



​លោក យឹ​ង សារ៉ាត់ នាយក​ក្រុមហ៊ុន We Goal Consulting Co., Ltd. បាន​លើកឡើងថា​៖ «​វត្តមាន​របស់ យូ​មី យូ​មី គឺជា​ការឆ្លើយតប​តម្រូវ​ការ​ទីផ្សារ​នៅ​កម្ពុជា ដែល​កំពុង​ពេញនិយម​លើ​ភោជនីយដ្ឋាន​លក្ខណៈ ប៊ូ​ហ្វេ បា​ប៊ី​ឃ្យូ និង​ស៊ុប សម្រាប់​ពលរដ្ឋ​គ្រប់​វ័យ និង​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់​»​។ ដើម្បី​ប្រកួតប្រជែង​គុណភាព​ចំណីអាហារ និង​ភេសជ្ជៈ លើ​ទីផ្សារ​នេះ យូ​មី យូ​មី ប្ដេជ្ញា​នឹង​ពង្រឹងគុណភាព សេវាកម្ម តម្លៃ​សមរម្យ ក្នុងនាម​ពាណិជ្ជកម្ម​លក្ខណៈ Franchise នៅ​កម្ពុជា​។​

​គួរ​បញ្ជាក់ថា  Umi Umi Buffet និង Soup បានចាប់ផ្តើម​បើក​សាកល្បង​ហាង​របស់ខ្លួន នៅ​ពី​ថ្ងៃទី​៧ ដល់ ២១ ខែកក្កដា និង​បាន​សម្ពោធ​ជា​ផ្លូវការ នៅ​ថ្ងៃទី​២១ ខែកក្កដា កន្លងទៅ​។ ហាង​យូ​មី យូ​មី ត្រូវបាន​អតិថិជន​គាំទ្រ​យ៉ាងខ្លាំង ដោយមាន​អាហារ​ដែល​សម្បូរបែប ជាពិសេស​ទឹក​ស៊ុប​មាន​រសជាតិ​ថ្មី និង​ពិសេស​ខុសពី​ទីក​ស៊ុប​ដទៃ​។



បច្ចុប្បន្ននេះ​ផងដែរ ប្រូ​ម៉ូ​សិន​របស់​យើង ញ៉ាំ​៣​នាក់ ថែម​ជូន​១​នាក់ កុំ​ឲ្យ​ឱកាស​ដ៏​ល្អ​នេះ​កន្លងផុតទៅ​ឲ្យ​សោះ ចំណាយពេល​ពិសា​ជាមួយ​ក្រុមគ្រួសារ មិត្ត​ភ​ក្កិ នៅ យូ​មី យូ​មី ប៊ូ​ហ្វេ បា​ប៊ី​ឃ្យូ និង ស៊ុប​។

​សម្រាប់​ការ​កក់​ទុកជាមុន សូម​ហៅ​មកកាន់​លេ​ខៈ  ០១៧ ៨២០ ១៦៨ / ០៩៣ ៨២០ ១៦៨
​ចាប់​បើក​ជា​រៀងរាល់ថ្ងៃ ពី​ម៉ោង ១១:០០ នាទី​ព្រឹក រហូតដល់​ម៉ោង ១០:០០ នាទី​យប់
​ហ្វេ​ស​ប៊ុ​ក​៖ Umi Umi Buffet BBQ & SOUP​
​យូ​មី យូ​មី ប៊ូ​ហ្វេ បា​ប៊ី​ឃ្យូ និង ស៊ុប (Umi Umi Buffet BBQ & Soup) មាន​ទីតាំង​នៅផ្ទះ​លេខ​៤ ផ្លូវ​១៩៨៦​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​ទល់មុខ​ការិយាល័យ បុរី​ភ្នំពេញ​ថ្មី​)៕







(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com