អត្ថបទពាណិជ្ជកម្ម
ដែ​ប​ថែប​អ៊ីតាលី​ម៉ាក វី រកឃើញ​ម្ចាស់​រថយន្ត Ford Ranger ២០១៨ ហើយ​
24, Jul 2018 , 5:03 pm        
រូបភាព
ដោយ:
​កាលពី​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ​២០១៨  ដែកថែប​អ៊ីតាលី​ម៉ាក វី ដែល​នាំចូល​ផ្តាច់មុខ​ដោយ ក្រុមហ៊ុន ជីប ម៉ុង គ្រុប បាន​ចាប់​រង្វាន់​ធំ គឺ​រថយន្ត Ford Ranger ២០១៨ ជូន​អតិថិជន​ដែលមាន​មហា​សំណាង ក្នុង​កម្មវិធី​ប្រដាល់​ថ្ងៃអាទិត្យ នៅ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍​។ ម្ចាស់​រង្វាន់​ធំ រថយន្ត  Ford Ranger សេរី​ឆ្នាំ​២០១៨ សម្រាប់​ឆមាស​ទី​១​នេះ បាន​រកឃើញ​ហើយ​។

​លោកស្រី អ៊ា​ន លាង អតិថិជន មកពី​ខេត្តកំពង់ចាម មាន​កន្ទុយ​ឆ្នោត​លេខ ២៤៤៣៧០ ជា​អតិថិជន​ដែលមាន​សំណាង​បំផុត សម្រាប់​ឆមាស​ទី​១​នេះ ដែល​ទទួលបាន​រថយន្ត Ford Ranger សេរី​ឆ្នាំ ២០១៨ ដ៏​ថ្មី​សន្លាង​។ លោកស្រី គឺជា​អតិថិជន ដែល​បាន​ជាវ​ដែកថែប​ម៉ាក វី ទៅប្រើ​ប្រាស់​ផ្ទាល់ សម្រាប់​សំណង់​របស់លោកស្រី ។​

​ម្យ៉ាងវិញទៀត ក្រុមហ៊ុន​កំពុង​ត្រៀមខ្លួន ដឹក​រង្វាន់ Ford Ranger ២០១៨ ជូន​ដល់​អតិថិជន​ដោយផ្ទាល់ ដើម្បី​ផ្តល់នូវ​ភាពងាយស្រួល ទំនុកចិត្ត និង​ចូលរួម​អបអរសាទរ​ជូន​ដល់​អតិថិជន​ផងដែរ​។ សម្រាប់​អតិថិជន ដែល​ពុំទាន់​ទទួល​រង្វាន់ សូម​ជាវ​ដែកថែប​អ៊ីតាលី​ម៉ាក វី បន្តទៀត ដើម្បី​ទទួលបាន​សន្លឹកឆ្នោត សម្រាប់​ផ្សងសំណាង​យក​រង្វាន់​ជាច្រើន​ជា​រៀងរាល់ខែ​ដូចជា ម៉ូតូ Zoomer X ទូរ​សព្ទ​ដៃ iphone ៨  Plus និង​ស្រា​បៀ Barrley Black​។  មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏​នៅមាន​រង្វាន់​ធំ រថយន្ត Ford Ranger ២០១៨ ចំនួន​មួយគ្រឿង​ទៀត នៅ​រង់ចាំ​លោកអ្នក សម្រាប់​ឆមាស​ទី​២ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ​។



​ដូច្នេះ​សូម​ប្រញាប់​ឡើង ជ្រើសរើស​ដែកថែប អ៊ីតាលី​ម៉ាក វី សម្រាប់​ការសាងសង់​របស់លោក​អ្នក ដើម្បី​សំណង់​រឹងមាំ និង​រង្វាន់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​។​

​គួរ​បញ្ជាក់ថា ដែកថែប​អ៊ីតាលី​ម៉ាក V ជា​ផលិតផល​ល្អ​នាំមុខគេ និង​មានការ​ផ្គត់ផ្គង់​ធំជាងគេ នៅក្នុង​តំបន់ ដែល​ផលិត​ដោយ​វិស្វករ​ដ៏​ជំនាញ និង​ប្រើប្រាស់​ឧបករណ៍​ទំនើប​ពី​ប្រទេស​អ៊ីតាលី  ដែល​ធ្វើ​ឲ្យ​ដែកថែប​ម៉ាក V ទទួលបាន​ពានរង្វាន់​ដែក​ល្អ​ជាងគេ​លើ​ពិភពលោក​៕
​ដែកថែប​អ៊ីតាលី​ម៉ាក V គ្រឹះ​នៃ​អនាគត​ដ៏​រឹងមាំ​!

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com