អត្ថបទពាណិជ្ជកម្ម
ដឹង​អត់ថា​ទឹកដោះ​ម្តាយ​អាច​រក្សាបាន​ដល់​ទៅ​១​ឆ្នាំ​ឯណោះ​
24, Jul 2018 , 5:12 pm        
រូបភាព
ដោយ:
​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ គឺមាន​សារសំខាន់​ណាស់ ព្រោះ​ទឹកដោះ​ម្តាយ​សម្បូរ​ទៅដោយ​វីតាមីន ប្រូតេអ៊ីន និង​ខ្លាញ់ ដែល​ល្អ​បំផុត ស​ម្រ​រាប់​ការលូតលាស់​ខួរក្បាល និង​រាងកាយ​របស់​ទារក​។ សារធាតុចិញ្ចឹម ជួយ​ឲ្យ​ធំធាត់​បានល្អ​។ ទឹកដោះ​ម្តាយ ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​សម្រាប់​ទារក និង​កាត់បន្ថយ​ការកើត​ជំងឺហឺត និង​ជំងឺ​អា​ឡាក់​ហ្ស៊ី​បាន​ផងដែរ​។

​ខណៈ​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច អ្នក​ម្តាយ​បច្ចុប្បន្ន​ក៏​កាន់តែ​មមាញឹក ​នឹង​ការងារ​មិនមាន​គ្រប់គ្រាន់​ក្នុងការ​បំបៅកូន​។ តែ​ទោះជា​យ៉ាងនេះ​ក្តី​ អ្នក​ម្តាយ​នៅតែ​អាច​បំបៅកូន​បាន​ដដែល ដោយ​ការបូមទឹក​ដោះ​រក្សាទុក​ នៅក្នុង​ដប​ទឹកដោះ​។ តាម​អ្នកជំនាញ ​ទឹកដោះ​ម្តាយ​អាច​រក្សាបាន​ពី​៤​ម៉ោង រហូត​ល​ដល់​១​ឆ្នាំ​ឯណោះ អាស្រ័យ​តាម​សីតុណ្ហភាព​ ដែល​ទឹកដោះ​នោះ​ស្ថិតនៅ​។​

​ក្រុមហ៊ុន​ស្រមោច ត្រេ​ឌី​ង សូ​លូ​សិន ដែល​នាំចូល និង​ចែកចាយ​ផ្តាច់មុខ ​ផលិត​ដប​ទឹកដោះ Hegen សូម​ណែនាំ​វិធី​រក្សាទុក​ទឹកដោះ ​ដែលមាន​សុវត្ថិភាព​សម្រាប់​ទារក និង​កូនតូច​របស់លោក​អ្នក​។​



១. ទឹកដោះ​ដែល​រក្សាទុក​នៅ​សី​តុណ្ហភាព​ធម្មតា គឺ​២៥ អង្សា​សេ អាច​រក្សាទុក​បាន​ត្រឹម​រយៈពេល​៤​ម៉ោង​។
២. ទឹកដោះ​ដែល​រក្សាទុក​ក្នុង​ទូ​ទឹកកក ក្នុង​សី​តុណ្ហភាព​ធម្មតា ៤ អង្សា​សេ អាច​រក្សាទុក​បាន​ត្រឹម​រយៈពេល ៤៨​ម៉ោង​។​
៣. ទឹកដោះ​ដែល​រក្សា​ទុកក្នុង​ទូ​ទឹកកក នៅ​កន្លែង​កក ក្នុង​សី​តុណ្ហ​ភាព -៥ ទៅ -១៥ អង្សា​សេ  ទឹកដោះ​ដែល អាច​រក្សាទុក​បាន​ត្រឹម​រយៈពេល ៣​ទៅ​៦ ខែ​។
៤. ទឹកដោះ​ដែល​ថែរក្សា​ទុក​ក្នុងទូ​ទឹកកក នៅ​កន្លែង​កក​ខ្លាំង ក្នុង​សី​តុណ្ហភាព -១៨ ទៅ​-២០ អង្សា​សេ អាច​រក្សាទុក​បាន​ត្រឹម​រយៈ​ពេក ៦​ទៅ​១២​ខែ​។​

​ដ្បិតតែ​ទឹកដោះ​ម្តាយ​ អាច​រក្សាទុក​បានយូរ​ពិតមែន ប៉ុន្តែ​លោកអ្នក​មិនអាច​យកវាទៅ​ឲ្យ​ទារក ឬ​កូនតូច​បៅ​ភ្លាមៗ ​ក្រោយពី​ទូទឹកកក​នោះដែរ​។ មុននឹង​ឲ្យ​ទារក ឬ​កូនតូច​បៅ  លោកអ្នក​ត្រូវយ​កវា​ទៅ​ត្រាំ​ទឹក​ក្តៅ​ឧ​ណ្ឌៗ​ប្រហែល​២-៣​នាទីសិន ឬ​អាច​ប្រើ​ម៉ាស៊ីនកម្តៅ​ទឹកដោះ​ក៏បាន រហូតដល់សីតុណ្ហភាពវាក្រោមក្តៅឧណ្ឌ ទើបទារកអាចបៅបាន​។ ប៉ុន្តែ​បើ​អត់​ដាក់​ត្រាំ​ទឹក​ក្តៅ​នោះទេ អាច​ទុក​នៅសីតុណ្ហភាពធម្មតា​១០​នាទីសិន ចាំយកទៅ​ឲ្យ​កូនបៅ​​៕



© រក្សាសិទ្ធិដោយ thmeythmey.com