អត្ថបទពាណិជ្ជកម្ម
រីករាយ​ជាមួយ​ឱកាស​ទីផ្សារការងារ ក្នុង​កម្មវិធីសិក្សា​អន្តរជាតិ ACCA
24, Jul 2018 , 5:44 pm        
រូបភាព
ដោយ:
​ស្ថាបនិក​ទាំងអស់ តែងតែ​ព្យាយាម​រិះរក​នូវ​យុទ្ធសាស្ត្រ​គ្រប់បែបយ៉ាង ដើម្បី​បង្កើត​លុយ រក្សា​លុយ ក៏ដូចជា​ប្រើប្រាស់​លុយ​របស់​ពួកគេ​ឲ្យ​អស់​លទ្ធភាព និង​មាន​ប្រសិទ្ធភាព​បំផុត​។ សូម្បីតែ​អង្គការក្រៅរដ្ឋាភិបាល ឬ​អង្គ​ភាពមិន​ស្វែងរក​ប្រាក់ចំណេញ ក៏​ពួកគេ​តែងតែ​រក​វិធីសាស្ត្រ​ប្រើប្រាស់​លុយ​ជំនួយ ដែល​ទទួលបាន​ប្រកបដោយ​ភាពត្រឹមត្រូវ​ដែរ​។

​បើសិនជា​ពួកគេ​ធ្វេសប្រហែស នឹងធ្វើ​ឲ្យ​គេ​ខាតបង់​យ៉ាងធ្ងន់ធ្ងរ ទោះបីជា​ចំណូល​ក្នុង​ក្រុមហ៊ុន​យ៉ាងច្រើន​ផងដែរ​។ នេះ​ជាហេតុ​ធ្វើ​ឲ្យ​ស្ថាប័ន​ទាំងអស់ ព្យាយាម​ស្វែងរក​គណនេយ្យករ​ដែល​មាន​ជំនាញ​ច្បាស់លាស់ ក្នុងការ​កត់ត្រា និង​រៀបចំ​បញ្ជីចំណូល​ចំណាយ​របស់​ពួកគេ ឲ្យ​មាន​ភាពត្រឹមត្រូវ ហើយ​មាន​ប្រសិទ្ធភាព​ខ្ពស់​ស្របទៅតាម​ស្តង់ដារ​អន្តរជាតិ មក​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​។​

​គួរបញ្ជាក់​ផងដែរ ACCA គឺជា​កម្មវិធី​គណនេយ្យ និង​ហិរញ្ញវត្ថុ​អន្តរជាតិ​មួយ ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​សមាគម​គណនេយ្យក​រ​ជំនាញ​អន្តរជាតិ ហៅ​កាត់​ថា ACCA (Association of Chartered Certified Accountants) ដែលមាន​ទីតាំងនៅ​ចក្រភព​អង់គ្លេស​។ កម្មវិធី​នេះ ក៏ត្រូវ​បានទទួល​ស្គាល់​ដោយ​ប្រទេស​ចំនួន ១៨៣ លើ​ពិភពលោក​ផងដែរ​។

ACCA បាន​បណ្តុះបណ្តាល​សិស្ស​-​និស្សិត ឲ្យ​មាន​ភាពច្បាស់លាស់​ក្នុងការ​កត់ត្រា​បញ្ជី​គណនេយ្យ (IASs) រៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ ដែលមាន​ភាពត្រឹមត្រូវ​ស្របតាម​ស្តង់ដារ (IFRSs) និង​តម្រង់ទិស​ពួកគេ ឲ្យ​ក្លាយទៅជា​បុគ្គលិក​ដែលមាន​វិជ្ជាជីវៈ ក៏ដូចជា​សហគ្រិន​ដ៏​វ័យឆ្លាត​ម្នាក់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ បុគ្គល​ដែល​បញ្ចប់​ការសិក្សា​កម្មវិធី ACCA  នឹង​ទទួលបាន​ឱកាស​ការងារ ដ៏​ច្រើន​សម្បូរបែប ទាំង​ក្នុង​តំបន់ និង​លើ​ឆាក​អន្តរជាតិ​។​

​សព្វថ្ងៃនេះ ACCA មាន​ទីស្នាក់ការ និង​ដៃគូ​សហការ​ជាមួយ​បណ្តា​ប្រទេស​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​។ ដោយឡែក​នៅ​ប្រទេស​កម្ពុជា CamEd Business School គឺជា​ដៃគូរ​បណ្តុះបណ្តាល​កម្មវិធី ACCA តែមួយគត់​នៅក្នុង​ប្រទេស​នេះ ដែល​ទទួលបាន​កម្រិត​គុណភាព​ថ្នាក់ Platinum  ពី​សមាគម​គណនេយ្យក​រ​ជំនាញ​អន្តរជាតិ ACCA​។

CamEd Business School បាន​តាំងចិត្ត​ក្នុងការ​ផ្តល់ជូន​នូវ​សេវា​អប់រំ​មួយ ដែលមាន​ភាពល្អ​ឥតខ្ចោះ តាមរយៈ​ការជ្រើសរើស​សាស្ត្រាចារ្យ​ជនជាតិដើម ដែលមាន​គុណ​វុ​ឌ្ឍ​ន៍​លំដាប់​អន្តរជាតិ​។ កម្មវិធីសិក្សា​ស្តង់ដារ​អន្តរជាតិ  មានការ​សម្របសម្រួល​ពី​សំណាក់​បុគ្គលិក​រដ្ឋបាល ជាពិសេស​ការរៀបចំ​នូ​វ​បន្ទប់​សិក្សា និង​សម្ភារ​បរិក្ខារ​ទំនើបៗ​ជាច្រើន ដើម្បី​ជា​ជំនួយ​ដល់​ការសិក្សា​របស់​សិស្ស​និស្សិត​។

​ជា​លទ្ធផល គ្រប់​សិស្ស​ដែល​បញ្ចប់​ការសិក្សា​នៅ​វិទ្យាស្ថាន CamEd Business School សុទ្ធសឹងតែ​ទទួលបាន​ការអភិវឌ្ឍ​ន៍​ការងារ​ជា​វិជ្ជមាន ទទួលស្គាល់​គុណភាព​ចំណេះដឹង ពី​សំណាក់​ស្ថាប​ន័​ជាតិ និង​អន្តរជាតិ ហើយ​ជាពិសេស​នោះ​គឺ​ឱកាស​ការងារ​ដ៏​ច្រើន​សម្បូរបែប​។​

​ការវិនិយោគ​លើ​ការសិក្សា គឺ​ដើម្បី​អភិវឌ្ឍន៍​ខ្លួន ឲ្យ​ក្លាយទៅជា​ធនធាន​ដ៏​មានតម្លៃ​បំផុត​សម្រាប់​បំពេញតម្រូវការ​ក្រុមហ៊ុន និង​សង្គម​។ តែ​ផ្ទុយទៅវិញ គឺជា​ការបង្កើន​នូវ​សក្តានុពល​ដ៏​ខ្លាំងក្លា​សម្រាប់​ខ្លួនឯង ដើម្បី​ប្រកួតប្រជែង​ក្នុង​ទីផ្សារការងារ​អន្តរជាតិ​។ ដូច្នេះហើយ សូម​ចាប់ផ្តើម​បង្កើន​សមត្ថភាព​វិជ្ជាជីវៈ​របស់​អ្នក​នៅថ្ងៃនេះ ជាមួយ​វិទ្យាស្ថាន CamEd Business School ។​

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​គេហទំព័រ : www.cam-ed.com  ឬ ទំនាក់ទំនង : ០២៣ ៩៨៦ ៥២២/៥២៣/៩៦០/៩៦១ ៕

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com