ជាតិ
បាក់ទំនប់វារីអគ្គិសនីនៅឡាវ អាជ្ញាធរស្ទឹងត្រែងត្រៀមជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាព
× ស្ទឹងត្រែង៖ ក្រសួងធនធានទឹក ឧតុនិយម បានប្រកាសដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេសេកុង ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបាក់ទំនប់វារីអគ្គីសនី Se-Pian Se Nam Noi នៅខេត្ត Attapeu ប្រទេសឡាវ ដែលមានចម្ងាយ៧០គីឡូម៉ែត្រ ពីព្រំដែនឡាវ-កម្ពុជា។
ក្នុងសេចក្តីប្រកាសរបស់ខ្លួន ក្រសួងធនធានទឹក ប្រាប់ទៅអាជ្ញាធរខេត្តស្ទឹងត្រែង ក្រសួង ស្ថាប័នពាក់ព័ន្ធ ឲ្យត្រៀមលក្ខណៈ ដើម្បីជម្លៀសប្រជាជនទៅកាន់ទីទួលមានសុវត្ថិភាព។
ចំពោះទំបន់វារីអគ្គិសនីមួយនេះ មានសមត្ថភាពស្ដុកទឹកប្រមាណ៥.០០០លានម៉ែត្រគូប និងអាចផលិតថាមពលអគ្គិសនីបាន៤១០ម៉េកាវ៉ាត់ ហើយទឹកដែលហូរចេញពីទំនប់នេះ នឹងត្រូវហូរចូលមកទន្លេសេកុង។ ជាការបញ្ជាក់របស់ក្រសូងធនធានទឹក និងឧតុនិយម៕
Tag:
ទឹកជំនន់
ទំនប់អគ្គិសនី
ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com