អត្ថបទពាណិជ្ជកម្ម
OPPO Find X ត្រូវ​បានដាក់​សម្ពោធ​ជា​ផ្លូវការ​
25, Jul 2018 , 4:25 pm        
រូបភាព
ដោយ:
​ទូរស័ព្ទ OPPO Find X ត្រូវ​បានដាក់​សម្ពោធ​ជា​ផ្លូវការ​ជាង​មួយខែ​ហើយ និង​ក៏​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ជាង​ទូរស័ព្ទ​ចល័ត​មុនៗ​ដែរ ដោយសារ​វា​មាន​ទម្រង់​អេក្រង់​ថ្មី​ដ៏​ទូលាយ​ពេញ​គែម ដែលមាន​មូលដ្ឋាន​លើ​រចនាបទ​កាមេរ៉ា​បង្កប់ មាន​លក្ខណៈ​ងើបឡើង និង​លឹប​ចុះ​បាន​។

OPPO Find X បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ​បំផុត សម្រាប់​អ្នក​ដែល​ចូលចិត្ត​ប្រើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ទាំងឡាយ​។ ទោះបីជា​យើង​មានការ​យល់ដឹង​ជាទូទៅ អំពី​ស្មា​ត​ហ្វូ​ន​នេះ​រួចហើយ​ក៏ដោយ ក៏​នៅតែមាន​ព័ត៌មាន​លម្អិត​ជាច្រើន​ទៀត ដែល​អ្នកប្រើប្រាស់​អាច​ខ្វល់ខ្វាយ ថា​តើ​ទូរស័ព្ទ​នេះ មានគុណ​សម្បត្តិ​អ្វីខ្លះ​? តើ​វា​បាន​បំពេញ​លក្ខខណ្ឌ​ស្ដង់ដារ នៃ​ការផលិត​ដែរឬទេ​? តើ​អាយុកាល​នៃ​ការ​ងើបឡើង និង​លឹប​ចុះ​របស់​កាមេរ៉ា ត្រូវបាន​ធានា​ដែរឬទេ​? តោះ​ស្វែងយល់​ពី​គុណសម្បត្តិ​របស់​OPPO Find ទាំងអស់គ្នា​។​



​ស្មា​ត​ហ្វូ​ន​កំពូល​របស់​OPPO​មួយ​នេះ មាន​ចំនុច​ពិសេសៗ​ច្រើន ដែល​អ្នកប្រើប្រាស់​ទាំងអស់​គួរតែ​បានដឹង រួមមាន​ដូចជា​៖ អេក្រង់​លាត​ពេញ​បែប​Panoramic ដែល​វា​ធ្វើ​ឲ្យ​OPPO Find X មួយ​នេះ​មាន​ភាព​ឡូយ​ជាង​ទូរស័ព្ទ​ផ្សេងទៀត​។ OPPO Find X ស្ទើរតែ​គ្មាន​សល់​គែម​ទេ ហើយ​វិមាត្រ​នៃ​ផ្ទៃ​អេក្រង់​ទាំងមូល មាន​ទំហំ​រហូតដល់​៩៣.៨% គឺ​ធំជាងគេ​នាពេល​បច្ចុប្បន្ន​។ 

​មួយវិញទៀត កាមេរ៉ា​3D​បង្កប់ខ្លួន ក៏​ជា​ភាព​ទាក់ទាញ​មួយ​របស់ OPPO Find X ដែរ​។ លក្ខណៈ​ទំនើប​ដែល​ទាំង​កាមេរ៉ា​មុខ និង​កាមេរ៉ា​ក្រោយ ត្រូវបាន​លាក់​បង្កប់​ក្នុង​តួ​នៃ​ទូរស័ព្ទ     លក្ខណៈ​ងើបឡើង នៅពេលដែល​យើង​ប្រើប្រាស់​នូវ​មុខងារ​កាមេរ៉ា និង​ស្កេ​ន​មុខ​ប៉ុណ្ណោះ​។ លើសពីនេះ​ទៀត OPPO Find X មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង​កប់ ដែល​ប្រើប្រាស់​ឈី​ប​Snapdragon 845 ជំនាន់​ចុងក្រោយ ហើយ​បំពាក់​RAM ទំហំ 6GB និង​ROM ទំហំ 256GB ។ វា​ក៏បាន​បំពាក់​មក​នូវ​មុខងារ​ថ្មីៗ​ជាច្រើន​ផងដែរ​។​

​ការធ្វើ​តេស្ត​ពិសោធន៍​អំពី​គុណភាព​៖
OPPO Find X ត្រូវតែ​ឆ្លងកាត់​បន្ទប់ពិសោធន៍ QE ដើម្បី​ធ្វើតេស្ត​យ៉ាង​ហ្មត់ចត់ ដូចជា​ការធ្វើ​តេស្ត​ទៅលើ​ការធ្លាក់ ការបើក​កាមេរ៉ា​ឡើង​ចុះ ការ​តេស្ត​លើ​ប៊ូ​តុង​ចុច ការការពារ​ទឹក និង​ធូលី​ជាដើម​។ ទោះ​ក្នុងដំណាក់កាល នៃ​ការផលិត​ចំនួន​ច្រើនក្តី  ក៏​នៅតែមាន​ការដក​នូវ​គំរូ​សម្រាប់​ពិសោធន៍​ផងដែរ ដើម្បី​ឲ្យ​កាន់តែ​ធានាបាន​នូវ​គុណភាព​។ ចំពោះ​ការធ្វើ​តេស្ត​ក្នុង​បន្ទប់ពិសោធន៍​យ៉ាងណា​នោះ សូម​មើល​ការបង្ហាញ​ដូចខាងក្រោម​៖

  • ​    ​ការធ្វើ​តេស្ត​ទៅលើ​ការធ្លាក់​
  • ​    ​ការបើក​កាមេរ៉ា​ឡើង​ចុះ​
  • ​    ​ការ​តេស្ត​លើ​ប៊ូ​តុង​ចុច​
  • ​    ​ការ​តេស្ត​លើ​ការការពារ​ធូលី​





​ការពិសោធន៍​ចំពោះ​ការឡើង​ចុះ នៃ​កាមេរ៉ា​វិញ OPPO Find X ត្រូវបាន​ធ្វើតេស្ត​ពិសោធន៍​ដល់​ទៅ​ជាង ៣០​ម៉ឺន​ដង ដែល​នេះ​អាច​ធានាបាន នូវ​ការប្រើប្រាស់​រហូតដល់រ​យៈ​ពេល​៥​ឆ្នាំ​។ ដូចនេះ លែង​ជាការ​បារម្ភ​ទៀតហើយ​។ សូម​រម្លឹក​ផងដែរ​ថា OPPO Find X ត្រូវបាន​ប្រកាស​សម្ពោធ​ជា​ផ្លូវការ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ ហើយនឹង​មាន​លក់​នៅ​ទីផ្សារ​ស្រុក​ខ្មែ ក្នុងតម្លៃ​៨៩៩​ដុល្លារ នា​ថ្ងៃទី​៥​ខែសីហា ខាងមុខ​៕












(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com