ជាតិ
សេដ្ឋកិច្ច
កម្ពុជានឹងនាំចេញផ្លែចេកទៅទីផ្សារស្រុកចិនក្រោយបោះឆ្នោតរួច
× សៀមរាប៖ រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហើបថា ក្រោយបោះឆ្នោតរួច លោកនឹងចុះហត្ថលេខាជាមួយភាគីចិន ដើម្បីនាំផ្លែចេកទីផ្សារស្រុកចិន។ លោកថា នេះជាប្រភេទទំនិញទី៥ហើយ ដែលកម្ពុជានាំចេញទីផ្សារចិន ក្នុងនោះរួមមាន ដំឡូងមី ពោត អង្ករ ចុងអង្ករ ហើយនិងផ្លែចេកនេះ។ លោកថាជាបន្ដបន្ទាប់ ក្រសួងមានបំណងស្នើសុំទៅភាគីចិន ដើម្បីនាំចេញផ្លែឈើមួយចំនួនទៀតទៅកាន់ទីផ្សារចិន ដូចជាផ្លែស្វាយ ទឹកមាត់ត្រចៀកកាំ ផ្លែតាង៉ែន ដូង និងផលិតផលមួយចំនួនទៀតដែលត្រូវនឹងទីផ្សារប្រទេសចិន។
សូមស្ដាប់ការលើកឡើងរបស់លោក រដ្ឋមន្ត្រី វេង សាខុន ក្នុងពិធីបើកពិព័រណ៌ផ្សារណាត់បន្លែសុវត្ថិភាព និងផលិតផលកសិកម្ម នាព្រឹកថ្ងៃទី២៦ កក្កដា នៅខេត្តសៀមរាប៖
© រក្សាសិទ្ធិដោយ thmeythmey.com