ជាតិ
ក្រសួង​អប់រំ​មាន​បុគ្គលិក​ជាង ១​សែន​នាក់ នៅ​ទូទាំងប្រទេស​
27, Jul 2018 , 8:59 am        
រូបភាព
រូបភាព បានពីក្រសួងអប់រំ យុវជន និងកីឡា
រូបភាព បានពីក្រសួងអប់រំ យុវជន និងកីឡា
​ភ្នំពេញ​៖ គិត​មកដល់ពេលនេះ ក្រសួង​អប់រំ យុវជន និង​កីឡា មាន​បុគ្គលិក​នៅ​ទូទាំងប្រទេស​សរុប​១១៩.៣៦៨​នាក់ ក្នុងនោះ​មាន​បុគ្គលិក​ស្រី​ជាង​៤៥​ភាគរយ​។ ចំនួន​បុគ្គលិក​សរុប​នេះ មាន​បុគ្គលិក​ថ្នាក់ជាតិ​ចំនួន​៣.២៣៧​នាក់ (​បុគ្គលិក​ស្រី​ជិត​២៨​ភាគរយ​) និង​ថ្នាក់ក្រោម​ជាតិ​ចំនួន​១១៦.១៣១​នាក់ (​បុគ្គលិក​ស្រី ៤៦​ភាគរយ​)​។ បើតាម​ទីភ្នាក់ងារសារព័ត៌មាន​AKP​។



​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ បាន​បញ្ជាក់ថា ចំនួន​បុគ្គលិក​ខាងលើ មាន​គ្រូម​ត្តេ​យ្យ​ចំនួន​៣៥៧៨​នាក់ ស្រី​៩៨.២៩​ភាគរយ​។ គ្រូ​បឋមសិក្សា​មាន​៥៦.៣២៥​នាក់ ស្រី​ប្រមាណ​៥០​ភាគរយ​។ គ្រូ​កម្រិត​មូលដ្ឋាន​៤៧.៤៧១​នាក់ ស្រី​៤១​ភាគរយ​។ គ្រូ​កម្រិត​ឧ​ត្ត​ម​១៥.៦៨២​នាក់ ស្រី​ជាង​២៩​ភាគរយ និង​ក្របខ័ណ្ឌ​គ្រូ​បច្ចេកទេស​២១៤​នាក់ ស្រី​ជិត​២៥​ភាគរយ​។ អធិការ​បឋម​មាន​៥៧​នាក់ ស្រី​២១​ភាគរយ អធិការ​មធ្យម​៤១​នាក់ ស្រី​ជិត​២៧​ភាគរយ​។​

​សម្រាប់​ឆ្នាំ​សិក្សា​២០១៧-២០១៨ កុមារ​អាយុ​៥​ឆ្នាំ បានទទួល​សេវា​អប់រំ​គ្រប់​រូបភាព មាន​ចំនួន​២០១.០៤៦​នាក់ ក្នុងនោះ​សិស្សស្រី​ជាង​៥០​ភាគរយ​។ សិស្ស​បឋមសិក្សា​សាធារណៈ​សរុប​២.០២៨.៦៩៤​នាក់ សិស្សស្រី​ជិត​៤៩​ភាគរយ​។ សិស្ស​មធ្យមសិក្សា​បឋម​ភូមិ​សរុប​៦០៥.១៧៣​នាក់ សិស្សស្រី​មាន​៥២​ភាគរយ និង​សិស្ស​មធ្យមសិក្សា​ទុតិយភូមិ​សរុប ៣០៣. ៨៩៣​នាក់ សិស្សស្រី​ប្រមាណ​៥២​ភាគរយ និង​សិស្ស​បច្ចេកទេស​ចំនួន​១.៤៦៩​នាក់ ស្រី​៥១៣​នាក់​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​AKP៕



Tag:
 អប់រំ​
 ​គ្រូ​
 ​ទុតិយភូមិ​
 ​បឋមភូមិ​
 ​ម​ត្តេ​យ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com