ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីការបរទេស​កម្ពុជា ផ្ញើ​សារ​រម្លែក​ទុក្ខ​រដ្ឋាភិបាល និង​ប្រជាជន​ឡាវ​
26, Jul 2018 , 9:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន បាន​ផ្ញើ​សារ​រម្លែក​ទុក្ខ​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ឡាវ ក្នុង​គ្រោះ​បាក់​ទំនប់​វា​រី​អគ្គិសនី Xepien- Xenamnoy ដែល​បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់ និង​បាត់​ខ្លួន ក្នុងប្រទេស​មួយ​នេះ​។​


 
​លិខិត​ចូលរួម​រម្លែក​ទុក្ខ​របស់​ប្រមុខ​ការទូត​កម្ពុជា​រូបនេះ បាន​ផ្ញើជូន​លោក Saleumxay KOMMASITH  រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​ថ្ងៃទី​២៦​ខែកក្កដា​នេះ​។ 
លោក ប្រាក់ សុខុន បាន​ថ្លែង​ក្នុង​លិខិត​នេះ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ពិតជា​ក្រៀមក្រំ​យ៉ាងខ្លាំង​ពេល​ដឹងថា​មនុស្ស​ជាច្រើន​បាន​បាត់​បង់ជីវិត ប្រជាជន​រាប់រយ​នាក់​បាត់​ខ្លួន ហើយ​ពលរដ្ឋ​ជាច្រើន​ពាន់​នាក់​គ្មាន​ផ្ទះសម្បែង ព្រមទាំង​ការខូចខាត​យ៉ាង​ធំ ដែល​បង្កដោយ​ការបាក់​ទំនប់​វា​រី​អគ្គិសនី Xepien- Xenamnoy ក្នុង​ខេត្ត Attapeu ប្រទេស​ឡាវ កាលពី​ថ្ងៃទី​២៣ ខែកក្កដា​»​។​
 
​រដ្ឋមន្ត្រីការបរទេស​រូបនេះ បាន​បន្ត​ដូចនេះ​ទៀតថា​៖«​ខណៈពេល​ដ៏​លំបាក​នេះ ខ្ញុំ​សូម​បង្ហាញ​ទឹកចិត្ត​ខ្វាយខ្វល់  និង​សោកស្ដាយ​យ៉ាងខ្លាំង ដល់​លោក​រដ្ឋមន្ត្រី និង​ប្រជាជន​ឡាវ ជាពិសេស​គ្រួសារ​រងគ្រោះ និង​ជនរងគ្រោះ ចំពោះ​ការឈឺចាប់ និង​ការបាត់បង់​ដ៏​ក្រៀមក្រំ​»៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com