ជាតិ
​ស្ថានីយ​ទន្លេមេគង្គ​-​ស្ទឹងត្រែង មាន​កម្ពស់​ទឹក​១០,១១​ម៉ែត្រ ដែល​ជិត​នឹង​ប្រកាស​ឲ្យ​ប្រយ័ត្ន​
27, Jul 2018 , 7:19 pm        
រូបភាព
រូបភាពបានពីក្រសួងធនធានទឹក និងឧតុនិយម
រូបភាពបានពីក្រសួងធនធានទឹក និងឧតុនិយម
​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​ព្រឹត្តិបត្រ​ព័ត៌មាន និង​ការ​ព្យាករ​ពី​កម្ពស់​ទឹក​ប្រចាំ​ថ្ងៃទី​២៧ ខែកក្កដា បានបញ្ជាក់​ពី​កម្ពស់​ទឹក​នៅ​ស្ថានីយ​ទន្លេមេគង្គ​-​ស្ទឹងត្រែង មាន​កម្ពស់​១០,១១​ម៉ែត្រ ដែល​ជិត​ដល់​ការប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​ក្នុង​កម្ពស់​១០,៧០​ម៉ែត្រ​។​



​ដោយឡែក ស្ថានីយ​ជលសា​ស្ត្រ​ផ្សេងៗ នៅមាន​កម្ពស់​ទឹក​ឆ្ងាយ​ពី​កម្រិត​ឲ្យ​ប្រុងប្រយ័ត្ន រួមមាន​ស្ថានីយ​ទន្លេមេគង្គ​-​ក្រចេះ មាន​កម្ពស់​ទឹក​២០,៤៨​ម៉ែត្រ ដែល​កម្រិត​ឲ្យ​ប្រុងប្រយ័ត្ន​ក្នុង​កម្ពស់​២២​ម៉ែត្រ​។ ស្ថានីយ​ទន្លេមេគង្គ​-​កំពង់ចាម មាន​កម្ពស់​ទឹក​១៣,៧០​ម៉ែត្រ កម្រិត​ឲ្យ​ប្រុងប្រយ័ត្ន​១៥,២០​ម៉ែត្រ​។

​ស្ថានីយ​បាសាក់​-​ចតុមុខ មាន​កម្ពស់​ទឹក​៨,១៥​ម៉ែត្រ កម្រិត​ឲ្យ​ប្រុងប្រយ័ត្ន​១០,៥០​ម៉ែត្រ​។ ស្ថានីយ​មេគង្គ​-​អ្នក​លឿង​មាន​កម្ពស់​ទឹក​៥,៨២​ម៉ែត្រ កម្រិត​ប្រុងប្រយ័ត្ន​ក្នុង​កម្ពស់​៧,៥០​ម៉ែត្រ​។  ស្ថានីយ​បាសាក់​-​កោះ​ខែ មាន​កម្ពស់​ទឹក​៦,៩៧​ម៉ែត្រ កម្រិត​ឲ្យ​ប្រុងប្រយ័ត្ន​ក្នុង​កម្ពស់​៧,៤០​ម៉ែត្រ​។ ស្ថានីយ​ទន្លេសាប -​ព្រែក​ក្តាម មាន​កម្ពស់​ទឹក​៦,៦១​ម៉ែត្រ កម្រិត​ឲ្យ​ប្រុងប្រយ័ត្ន​នៅក្នុង​កម្ពស់​៩,៥០​ម៉ែត្រ  និង​បឹង​ទន្លេសាប​-​កំពង់​លួង មាន​កម្ពស់​ទឹក​៣,៩៣​ម៉ែត្រ​។​

​សូមបញ្ជាក់ថា កម្ពស់​ទឹកទន្លេ​នៅតាម​ស្ថានីយ​ជល​សាស្ត្រ​នីមួយៗ នៅតែ​បន្ត​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ បើ​យោងតាម​ព្រឹត្តិបត្រ​ព័ត៌មាន និង​ការ​ព្យាករ​ពី​កម្ពស់​ទឹក​ប្រចាំថ្ងៃ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​៕


Tag:
 ទឹកជំនន់​
© រក្សាសិទ្ធិដោយ thmeythmey.com