ជាតិ
ទឹកទន្លេសេកុង ស្រកវិញជាបណ្តើរៗ រូបភាពបានពីក្រសួងធនធានទឹក និងឧតុនិយម
× ស្ទឹងត្រែង៖ ទឹកទន្លេសេកុងនៅខេត្តស្ទឹងត្រែង ចាប់ផ្តើមចុះស្រកជាបណ្តើរៗវិញ នៅថ្ងៃទី២៨ ខែកក្កដា ខណៈពេលរសៀលនេះទឹកជំនន់នៅតំបន់ជាប់ព្រំដែនកម្ពុជា-ឡាវ បានស្រកចុះ០,៦០ម៉ែត្រ។ បើយោងតាមក្រសួងធនធានទឹក និងឧតុនិយម។
ក្រសួងធនធានទឹក បានបញ្ជាក់ថា ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១រសៀលថ្ងៃទី២៧ ខែកក្កដា ទឹកទន្លេសេកុងមានកម្ពស់១២,៤៦ម៉ែត្រ។
សូមរម្លឹកថា ការកើនឡើងនូវកម្ពស់ទឹកទន្លេសេកុងកន្លងមកនេះ គឺបណ្តាលមកពីការហូរទឹកចូលនៃការបាក់ទំបន់វារីអគ្គិសនី Se-Pian Se Nam Noi នៅខេត្ត Attapeu ប្រទេសឡាវ ដែលមានចម្ងាយ៧០គីឡូម៉ែត្រពីព្រំដែនឡាវ-កម្ពុជា ដែលបានធ្វើឲ្យ៤ឃុំ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានលិចលង់៕
Tag:
ទឹកជំនន់
ទន្លេសេកុង
ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com