ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ​៖ ជាង​៣​ម៉ោង ដំណើរ​បោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​រលូន​
29, Jul 2018 , 10:48 am        
រូបភាព
ដោយ: ថ្មីៗ
​មកដល់ពេលនេះ ពុំទាន់​មាន​បញ្ហា​ណាមួយ​កើតឡើង​នោះទេ ពាក់ព័ន្ធ​នឹង​ដំណើរការ​បោះឆ្នោត​។ នេះ​ជាការ​អះអាង​របស់​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ។


 
​លោក ហង្ស ពុទ្ធា ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា​៖«​ជាង​បីម៉ោង​ក្រោយ ដែល​យើង បាន​បើក​ការិយាល័យ​បោះឆ្នោត​នៅ​ទូទាំងប្រទេស ដំណើរ​បោះឆ្នោត​ប្រព្រឹត្ត​ដោយ​រលូន​។ ប្រជាពលរដ្ឋ ចេញទៅ​បោះឆ្នោត​ជាធម្មតា ហើយ​មន្ត្រី និង​ភា​គ៏​ពាក់ព័ន្ធ​នានា បំពេញការងារ​បោះឆ្នោត​ជូន​ប្រជាពលរដ្ឋ​បានល្អ​»​។ 

​អ្នកនាំពាក្យ​រូបនេះ បន្ថែមថា មាន​ការិយាល័យ​មិន​លើសពី​២០​នោះទេ ដែល​លិច​ទឹក​។ លោក បន្តថា ការិយាល័យ​លិច​ទឹក​ទាំងនោះ ត្រូវបាន​ប្តូរ​ទៅ​ទីតាំង​ថ្មី​អស់ហើយ​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ដ្បិត​ការិយាល័យ​ទាំងនោះ លិច​ទឹក​មែន តែ​មិន​ធ្ងន់ធ្ងរ​ទេ​»​។ 

​ការិយាល័យ​បោះឆ្នោត នឹងត្រូវ​បិទ​នៅ​ម៉ោង​រសៀល​៕ 

ទស្សនាទិដ្ឋភាពដែលថតដោយ​អ្នក​សារព័ត៌មាន​ ThmeyThmey ដូចខាងក្រោម៖










































Tag:
 បោះឆ្នោត​
  គជប​
  ហង្ស ពុទ្ធា​
© រក្សាសិទ្ធិដោយ thmeythmey.com