ជាតិ
បោះឆ្នោត
បោះឆ្នោត​៖ ICAPP និង​CAPDI ថា​អាស៊ី​គួរ​យក​គំរូ​តាម​កម្ពុជា​
29, Jul 2018 , 8:05 pm        
រូបភាព
ដោយ:
ប៉ុន្មាន​ម៉ោង​ក្រោយពី​ការបិទទ្វារ​ការិយាល័យ​បោះឆ្នោត ក្រុម​អ្នកសង្កេតការណ៍​បោះឆ្នោត​អន្តរជាតិ​បានធ្វើ​សន្និសីទកាសែត​រួមគ្នា​វាយតម្លៃ​ដំណើរការ​បោះឆ្នោត​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​។ ក្រុម​អ្នកសង្កេតការណ៍​បាន​សរសើរ​ការរៀបចំ​ការបោះឆ្នោត​ឆ្នាំ​២០១៨​នៅ​កម្ពុជា​។


 
​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អាស៊ី (CAPDI) និង​សន្និសីទ​អន្តរជាតិ​នៃ​បណ្តាញ​គណបក្សនយោបាយ​នៅ​អាស៊ី​(ICAP)  ដែល​តំណាង​ឲ្យ​ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ បាន​អះអាងថា​ការបោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន ស្ងប់ស្ងាត់ និង​មាន​តម្លាភាព​។  ការបញ្ជាក់​យ៉ាង​ដូច្នេះ ធ្វើឡើង​ក្នុង​សន្និសីទកាសែត ជុំវិញ​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​ទើបតែ​បិទ​បញ្ចប់ ពី​ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ​តំណាង​៥២​ប្រទេស​។ ទាក់ទង​នឹង​ការបោះឆ្នោត​នេះដែរ CAPDI និង ICAPP អះអាង​ទៀតថា អាស៊ី​គួរ​យក​គំរូ​តាម​កម្ពុជា​ទៀតផង​។​
 
«​ពលរដ្ឋ​ទៅ​បោះឆ្នោត​ដោយ​រីករាយ​»​។ នេះ​ជាការ​មើលឃើញ​របស់​ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ​។ ស្ថាប័ន CAPDI និង ICAPP លើកឡើង​ស្រដៀង​គ្នា​ទៀតថា គណបក្សនយោបាយ​ចូលរួម​ប្រកួតប្រជែង​ដោយ​សេរី  ហើយក៏​មាន​អ្នកសង្កេតការណ៍​ទាំង​ជាតិ និង​អន្តរជាតិ ជាច្រើន ចូលរួម​សង្កេតមើល​ដំណើរកា​នៃ​ការបោះឆ្នោត​នេះដែរ​។​
 
​នៅក្នុង​សន្និសីទ​ដដែល​នេះ អង្គការ AIPA និង APA ក៏​ទទួលស្គាល់ថា​ដំណើរការ​បោះឆ្នោត បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ល្អ​ដែរ​។ ទន្ទឹមនឹងនោះ ពួកគេ​បានស្នើ​ឲ្យ​កម្ពុ​លើកកម្ពស់​ប្រជាធិបតេយ្យ​បន្តទៀត​។ 
 
«​ដំណើរការ​បោះឆ្នោត គឺមាន​ភាពសេរី និង​យុត្តិធម៌ និង​មាន​ប្រជាធិបតេយ្យ​ពេញលេញ​»​។ នេះ​ជា​លើកឡើង​ពី​តំណាង​ប្រទេស​រុស្ស៊ី ដែល​បាន​ចូលរួម​សង្កេតការណ៍​ដែរ​។ រុស្ស៊ី បាន​គូសបញ្ជាក់ថា ចំនួន​អ្នកបោះឆ្នោត​ជាង​៨០​ភាគរយ គឺ​បង្ហាញ​ពី​ការសម្រេចចិត្ត​ជ្រើសរើស​ប្រជា​ធិ​តេ​យ្យ​របស់​ពលរដ្ឋ​៕

© រក្សាសិទ្ធិដោយ thmeythmey.com