ជាតិ
បោះឆ្នោត
បាត់ដំបង៖ CPP បានជិត៦៨ភាគរយ ខណៈហ្វ៊ុនស៊ិនប៉ិច លើស LDP តិចតួច
× ខេត្តបាត់ដំបង មាន៨អាសនៈ ដោយក្នុងនោះ គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រ ២៩៧ ៧៩៨សំឡេងស្មើ ៦៧,៨៩ភាគរយក្នុងចំណោមអ្នកដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ។ នេះបើតាមលទ្ធផលបឋមដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
យោងការរាប់សន្លឹកឆ្នោតបឋមសរុបទាំង១៦៥៥ការិយាល័យនៅមណ្ឌលខេត្តបាត់ដំបង អ្នកទៅបោះឆ្នោតមានចំនួន៤៣៨ ៦៤៣នាក់ ពោលគឺស្មើ៧៧,៦៣ភាគរយក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីសរុប ៥៦៥ ០៤៤នាក់។ ទាក់ទងនឹងចំនួនសំឡេងឆ្នោត សន្លឹកបានការមាន ៤០៤ ២៥៨សំឡេង និងមិនបានការមាន៣២ ៥១៦សំឡេង។
គណបក្សចំនួន១៥ បានចូលរួមប្រកួតប្រជែង ក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលបានសំឡេងគាំទ្ររហូតដល់ទៅ៦៧,៨៩ភាគរយ គណបក្សហ្វ៊ុនស៊ិនប៉ិច បាន២៩ ០៩៨សំឡេង (៦,៦៣ភាគរយ) គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បាន២៨ ១៤១សំឡេង (៦,៤២ភាគរយ) គណបក្សឆន្ទៈខ្មែរ បាន១៦ ២១៥សំឡេង (៣,៧០ភាគរយ) និងគណបក្សខ្មែរសាធារណរដ្ឋ បាន៤៧៤១សំឡេង (១,០៨ភាគរយ)៕
© រក្សាសិទ្ធិដោយ thmeythmey.com