ជាតិ
បោះឆ្នោត
សៀមរាប​៖ CPP វ៉ា​ដាច់ ខណៈ​ហ្វ៊ុនស៊ិនប៉ិច និង LDP ប្រដំប្រសង​គ្នា​
30, Jul 2018 , 12:27 pm        
រូបភាព
ដោយ: រួបរួម
​ខេត្តសៀមរាប មាន​៦​អាសនៈ ដោយ​ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ការគាំទ្រ ២៧៤ ២៥០​សំឡេង​ស្មើ ៦៤,៩៥​ភាគរយ​ក្នុងចំណោម​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ។ នេះ​បើតាម​លទ្ធផល​បឋម​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។

 
​យោង​ការរាប់​សន្លឹកឆ្នោត​បឋម​សរុប​ទាំង​១៤៧៣​ការិយាល័យ​នៅ​មណ្ឌល​ខេត្តសៀមរាប អ្នក​ទៅ​បោះឆ្នោត​មាន​ចំនួន​៤២២ ២៣២​នាក់ ពោលគឺ​ស្មើ​៧៨,៨៥​ភាគរយ​ក្នុងចំណោម​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​សរុប ៥៣៥ ៥២១​នាក់​។ ទាក់ទង​នឹង​ចំនួន​សំឡេងឆ្នោត សន្លឹក​បានការ​មាន ៣៩១ ០៤១​សំឡេង និង​មិនបានការ​មាន​៣០ ២៦៤​សំឡេង​។​
 
​គណបក្ស​ចំនួន​១៨ បាន​ចូលរួម​ប្រកួតប្រជែង ក្រៅពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​សំឡេងគាំទ្រ​រហូតដល់​ទៅ​៦៤,៩៥​ភាគរយ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​សំឡេងគាំទ្រ​លំដាប់​បន្ទាប់​ដោយមាន ២៩ ៥៦៤ (៧​ភាគរយ​) និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​២៩ ១០៥​សំឡេង (៦,៨៩​ភាគរយ​)​។​
 
​គណបក្ស​ដែល​បាន​សំឡេងគាំទ្រ​លើសពី​១​ភាគរយ មាន​គណបក្ស​ឆ​ន្ទះ​ខ្មែរ គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ខ្មែរ​សាធារណៈរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​៕

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com