ជាតិ
បោះឆ្នោត
នៅរតនគិរី ជាង៦ម៉ឺននាក់បោះឲ្យ CPP ហើយបក្ស៦ទៀតបានការគាំទ្រលើសពី១ពាន់សំឡេង
× ខេត្តរតនគិរី មានតែ១អាសនៈប៉ុណ្ណោះ ហើយក្នុងចំណោមអ្នកបោះឆ្នោតជាង៧៨០០នាក់ មានជាង៦ម៉ឺននាក់ បានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។ នេះបើតាមលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ខេត្តរតនគិរី មាន២៧៥ការិយាល័យ ដោយអ្នកមានឈ្មោះក្នុងបញ្ជីមានចំនួន ៩៥ ៣៨១នាក់។ របាយការណ៍បឋមបង្ហាញថា អ្នកទៅបោះឆ្នោតមាន៧៨ ៦២៤នាក់ ស្មើ៨២,៤៣ភាគរយ ក្នុងនោះសន្លឹកឆ្នោតបានការមាន៧៤ ៤៨២សំឡេង និងមិនបានការមាន៤១៤២ ។
ក្នុងចំណោមគណបក្សទាំង១១ដែលចូលរួមប្រកួតប្រជែងយក១អាសនៈនៅខេត្តរតនគិរីនេះ គណបក្សប្រជាជនកម្ពុជាបានសំឡេងគាំទ្រ៦០ ៥៤៨សំឡេង (៧៧,០១ភាគរយ) រីឯ គណបក្ស៦ទៀត ទទួលបានសំឡេងគាំទ្រចន្លោះពី១០០០ ទៅ៣០០សំឡេង ដែលក្នុងនោះមាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សខ្មែររួបរួមជាតិ និងគណបក្សខ្មែរឈប់ក្រ។
លោក ប៊ូ ឡាំ ជាបេក្ខជនពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា ខណៈលោក ហេង ប៊ុនថាន់ លោកស្រី ចក់ មើល និងលោក ទុយ ស៊ីម ឈរជាបេក្ខជនបម្រុង៕
© រក្សាសិទ្ធិដោយ thmeythmey.com