ជាតិ
បោះឆ្នោត
ស្វាយរៀង​៖ CPP បាន​ជិត​២៣​ម៉ឺន​សំឡេង ហ្វ៊ុនស៊ិនប៉ិច និង LDP បាន​ជាង​១​ម៉ឺន​សំឡេង​រៀងៗ​ខ្លួន​
30, Jul 2018 , 4:33 pm        
រូបភាព
ដោយ: រួបរួម
​ខេត្តស្វាយរៀង មាន​៥​អាសនៈ ដោយ​ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ការ​គាំ​២២៧ ៩៩១​សំឡេង​ស្មើ ៧៤,៤០​ភាគរយ​ក្នុងចំណោម​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ។ នេះ​បើតាម​លទ្ធផល​បឋម​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។



​យោង​ការរាប់​សន្លឹកឆ្នោត​បឋម​សរុប​ទាំង​៩២៦​ការិយាល័យ​នៅ​មណ្ឌល​ខេត្តស្វាយរៀង អ្នក​ទៅ​បោះឆ្នោត​មាន​ចំនួន​៣០៦ ៤៤៧​នាក់ ពោលគឺ​ស្មើ​៨៧,០៤​ភាគរយ​ក្នុងចំណោម​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​សរុប ៣៥២ ០៦១​នាក់​។ ទាក់ទង​នឹង​ចំនួន​សំឡេងឆ្នោត សន្លឹក​បានការ​មាន ២៨៣ ៥៣៦​សំឡេង និង​មិនបានការ​មាន​២១ ៧១៩​សំឡេង​។​

​គណបក្ស​ចំនួន​១៤ បាន​ចូលរួម​ប្រកួតប្រជែង ក្រៅពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​សំឡេងគាំទ្រ​រហូតដល់​ទៅ​៧៤,៣០​ភាគរយ គណបក្ស​ដែល​ទទួលបាន​សំឡេងគាំទ្រ​លំដាប់​បន្ទាប់​រួមមាន ហ្វ៊ុនស៊ិនប៉ិច ៤,៩៣​ភាគរយ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ៣,៥៤​ភាគរយ គណបក្ស​ឆន្ទៈ​ខ្មែរ ៣,០៥​ភាគរយ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ ១,០៧​ភាគរយ​៕



Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com