ជាតិ
បោះឆ្នោត
គណបក្សយុវជនកម្ពុជា ទទួលយកលទ្ធផលដោយក្ដីរីករាយ
× ភ្នំពេញ៖ គណបក្សយុវជនកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍គាំទ្រដល់ការបោះឆ្នោតនៅកម្ពុជា។ មិនតែប៉ុណ្ណោះគណបក្សនេះ ក៏បានបញ្ជាក់ថា«ខ្លួនទទួលយកលទ្ធផលសន្លឹកឆ្នោតឆ្នោតដោយក្ដីរីករាយ»។ នេះបើតាមសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៣០ ខែកក្កដា។
សេចក្ដីថ្លែងការណ៍ដដែលបានបង្ហាញឲ្យដឹងទៀតថា ការរីករាយចំពោះលទ្ធផលបោះឆ្នោតនេះ ក៏ព្រោះតែ លទ្ធផលមានលក្ខណៈសុក្រិត និងយុត្តិធម៌ ជាពិសេសមានភាពប្រាកដនិយម។
យ៉ាងណាមិញសេចក្ដីថ្លែងការណ៍របស់គណបក្សយុវជននេះ ថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រតំណាងរាស្ត្រនីតិកាលទី៦នេះ មានភាពល្អប្រសើរ និងគ្មានរូបភាពគំរាមកំហែងកើតឡើងនោះទេ។ មិនតែប៉ុណ្ណោះប្រជាពលរដ្ឋខ្មែរ បានទៅបោះឆ្នោតយ៉ាងច្រើនកុះករ៕
Tag:
បោះឆ្នោត
គ.ជ.ប
លទ្ធផលបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com