ជាតិ
សេដ្ឋកិច្ច
ទេសចរអន្តរជាតិចូលកម្ពុជា កើន ១៣ភាគរយ នៅឆមាសទី១ឆ្នាំនេះ
× ភ្នំពេញ៖ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៣លាននាក់ នៅក្នុងរយៈពេល៦ខែដើមឆ្នាំនេះ ដែលកើនឡើង ១៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ នេះបើតាមតួលេខពីក្រសួងទេសចរណ៍ ដែលផ្សព្វផ្សាយកាលពីសប្ដាហ៍មុន។
ក្រសួងប៉ាន់ស្មានថា ក្នុងឆ្នាំ២០១៨នេះ កម្ពុជានឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៦,២ លាននាក់ ក្នុងកំណើន ១២ភាគរយ ហើយកើនដល់ ៧លាននាក់នៅឆ្នាំ២០២០ ។ កាលពីឆ្នាំ២០១៧ កន្លងទៅ ទេសចរអន្តរជាតិ ៥,៦លាន កើនជិត ១២ភាគរយ៕
© រក្សាសិទ្ធិដោយ thmeythmey.com