ពីនេះ ពីនោះ
ត្រី​កំព្រា​ម​លឿង​សម្បូរ​នៅក្នុង​បឹង​ទន្លេសាប ទន្លេមេគង្គ​ក្រោម និង​ទន្លេបាសាក់
01, Aug 2018 , 7:19 pm        
រូបភាព
 ​ត្រី​កំព្រា​ម​លឿង​។ រូបភាព​៖ ថាច់ ផា​ណា​រ៉ា
​ត្រី​កំព្រា​ម​លឿង​។ រូបភាព​៖ ថាច់ ផា​ណា​រ៉ា
ដោយ:
​ត្រី​កំព្រា​ម​លឿង មានឈ្មោះ​វិទ្យាសាស្ត្រ (Polynemus melanochir) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Blackhand paradise fish ជា​ប្រភេទ​ត្រី​ដែល​ឃើញ​មាន​រស់នៅក្នុង​ទឹក​ភ្លាវ (​ទឹកប្រៃ​លាយ​ទឹកសាប​) និង​ទឹកសាប ដែល​ស្រទាប់​បាត​ក្រោម​មាន​ខ្សាច់ និង​ភក់ល្បាប់ ចាប់ពី​ទន្លេ​មេ​ក្លង​ក្នុងប្រទេស​ថៃ ដល់​ទន្លេមេគង្គ «​ចាប់ពី​ភាគខាងត្បូង​នៃ​ប្រទេស​ឡាវ ខាងក្រោម​ល្បាក់ខោន ដល់​អាង​ទន្លេ​ក្នុង​តំបន់​ដីសណ្ត​ទន្លេមេគង្គ ក្នុងប្រទេស​វៀតណាម​» បូករួម​ទាំង​អាង​ទន្លេ​ចៅ​ប្រា​យ៉ា ទន្លេសាប និង​បឹង​ទន្លេសាប ទន្លេបាសាក់​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។ ត្រី​កំព្រា​ម​ស មាន​ប្រវែង​ដងខ្លួន​អតិបរមា ២៥​ស​.​ម​។ វា​ស៊ី​ពពួកសត្វ​មាន​សម្បក​ដូចជា ក្តាម កំពឹស បង្គា ព្រោន​ជាដើម ជា​អាហារ​។​



​ត្រី​កំព្រា​ម​លឿង ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Least Concern) ក្នុង​ឆ្នាំ ២០១២ ជា​ប្រភេទ​ត្រី​រងគ្រោះ​តិចតួច ដែល​អាច​នឹង​ឈានដល់​ការ​ផុត​ពូជ​។ បញ្ហា​ប្រឈម​ចំពោះ​ត្រី​កំព្រា​ម​ស មានដូចជា ការប្រែប្រួល​អាកាសធាតុ ការនេសាទ​ហួស​កម្រិត ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ដោយ​ប្រើ​ចរន្តអគ្គិសនី​ឆក់ ដែល​គេ​និយម​ហៅថា ឆក់​ក្តៅ ឆក់​ត្រជាក់ ដែលជា​ឧបករណ៍​នេសាទ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​មច្ឆជាតិ និង​ការសាងសង់​ទំនប់​វារិ​អគ្គីសនី សុទ្ធតែជា​បញ្ហា​ប្រឈម​ដល់​កំណើត​ពួកវា​។ ទៅ​ថ្ងៃ​អនាគត ប្រភេទ​ត្រី​ចំនួន​នៅក្នុង​ប្រទេស​កម្ពុជា អាច​នឹង​ឈានទៅ​ផុត​ពូជ បើ​ពុំមាន​ការចូលរួម​ពី​មជ្ឈដ្ឋាន​ទូទៅ ដើម្បី​ថែរក្សា​ការពារ​ធនធាន​មច្ឆជាតិ​ស្រុក​យើងទាំងអស់គ្នា​ទេនោះ​។


© រក្សាសិទ្ធិដោយ thmeythmey.com