ជាតិ
តុលាការនឹងបើកសវនាការលើបណ្ដឹងសុំនៅក្រៅឃុំរបស់លោក កឹម សុខា នៅថ្ងៃទី២២ សីហា រូបពីហ្វេសប៊ុកលោក កឹម សុខា
× ភ្នំពេញ៖ តុលាការនឹងបើកសវនាការលើបណ្ដឹងសុំនៅក្រៅឃុំរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី២២ សីហាខាងមុខនេះ។ នេះបើតាមលិខិតរបស់តុលាការកំពូល ដែលផ្ញើទៅកាន់មេធាវីរបស់លោក កឹម សុខា ឲ្យចូលរួមក្នុងសវនការនេះ ហើយត្រូវបានបង្ហោះលើទំព័រហ្វេសបុករបស់លោក កឹម សុខា។
មកដល់ពេលនេះ លោក កឹម សុខា បានជាប់ឃុំនៅពន្ធនាគារត្រពាំងថ្លុង អស់រយៈពេល១១ខែហើយ លើករណី «ឃុបឃិតជាមួយបរទេស»។ សហគមអន្តរជាតិជាច្រើន បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា បើកច្រកនយោបាយ និងដោះលែងលោក កឹម សុខា ឲ្យមានសេរីភាព នៅក្រោយការបោះឆ្នោតនេះ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
គួរបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៣ កក្កដា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងវីដេអូឃ្លីបមួយ កាលពីឆ្នាំ២០១៣ ដែលលោកបានថ្លែងសុន្ទរកថា នៅប្រទេសអូស្ត្រាលី ហើយត្រូវបានរដ្ឋាភិបាលចាត់ទុកជាទោសក្បត់ជាតិ៕
Tag:
កឹម សុខា
តុលាការ
ក្បត់ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com