ជាតិ
សង្គមជាតិ
ទូរទស្សន៍​បារាំង CFI នឹង​បើក​វគ្គ​បណ្តុះបណ្តាល​អ្នក​កាសែត​តាម​ខេត្ត​របស់​សារព័ត៌មាន Thmeythmey.com
24, Aug 2018 , 10:08 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅ​ដើមខែ​កញ្ញា​ខាងមុខនេះ សាស្ត្រាចារ្យ​សារព័ត៌មាន​ដ៏​ល្បី​តំណាង​ឲ្យ​ទូរទស្សន៍​បារាំង Canal France International (CFI) នឹងធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា​ដើម្បី​បើក​វគ្គ​បណ្តុះបណ្តាល​អ្នក​កាសែត​តាម​ខេត្ត​របស់​សារព័ត៌មាន Thmeythmey.com នៅ​រាជធានី​ភ្នំពេញ​។ វគ្គ​បណ្តុះបណ្តាល​នេះ​នឹង​ផ្តោត​សារៈសំខាន់​លើ​របៀប​សរសេរ និង​របៀប​ធ្វើ​សេចក្តីរាយការណ៍​អំពី​វិស័យ​កសិកម្ម បរិស្ថាន ទេសចរណ៍ និង​ជំនួញ​ខ្នាតតូច​នៅតាម​បណ្តា​ខេត្ត​ក្រុង​ទាំង​២៥​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សិក្ខាកាម​ដែលជា​អ្នកសារព័ត៌មាន​វ័យក្មេង​ជិត​១០​នាក់​មកពី​តាម​បណ្តា​ខេត្ត នឹងចូលរួម​សិក្សា​រយៈ​ពេល​១​សប្តាហ៍​ពេញ​នៅ​រាជធានី​ភ្នំពេញ​។ នៅក្នុង​វគ្គ​សិក្សា​នេះ អ្នកចូលរួម​នឹង​ទទួលបាន​ចំណេះដឹង​ពី​របៀប​សរសេរ​សម្រាប់​សារព័ត៌មាន​សរសេរ​, សម្រាប់​វិទ្យុ និង​សម្រាប់​ទូរទស្សន៍​។



​ទូរទស្សន៍​បារាំង Canal France International (CFI) ផ្នែក Media/Development (the French Media Development Agency) និង​សារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ច Thmeythmey.com គ្រោង​នឹង​ផលិត​ព័ត៌មាន​ទាក់ទង​ទៅនឹង​វិស័យ​កសិកម្ម​នៅតាម​ជនបទ​នៃ​ប្រទេស​កម្ពុជា និង​ព័ត៌មាន​ផលិតផល​អត្តសញ្ញាណ​ដ​ទៃទៀត​នៅតាម​បណ្តា​ខេត្ត​នីមួយៗ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ គម្រោង​នេះ​នឹង​ចាប់ផ្តើម​ដាក់​ឲ្យ​ដំណើរ​នៅ​ដើមខែ​កញ្ញា​ឆ្នាំ​២០១៨​ខាងមុខនេះ​។ ទូរទស្សន៍​បារាំង Canal France International (CFI) គឺជា​ទូរទស្សន៍​ដ៏​ធំ និង​ដ៏​ល្បី​មួយ​ក្នុងចំណោម​ទូរទស្សន៍​ល្បី​នៅក្នុង​ប្រទេស​បារាំង​។

​ផលិត​ដំណឹង​ទាក់ទង​នឹង​ផលិតផល​កសិកម្ម និង​ផលិតផល​អត្តសញ្ញាណ​ដ​ទៃទៀត​នៃ​ខេត្ត​នីមួយៗ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​បេស​សកម្ម​ថ្មីៗ​របស់​សារព័ត៌មាន​Thmeythmey.com និង ទូរទស្សន៍​បារាំង Canal France International (CFI) ផ្នែក Media/Development​។

​សារព័ត៌មាន Thmeythmey.com និង ទូរទស្សន៍​បារាំង Canal France International (CFI) ផ្នែក Media/Development នឹងធ្វើ​សេចក្តីរាយការណ៍​ច្រើន​ទាក់ទង​ទៅនឹង​សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅតាម​បណ្តា​ខេត្ត​នានា​ដែលមាន​គំនិត​ច្នៃប្រឌិត​ផលិតផល​ខ្មែរ​ថ្មីៗ ឬ​មាន​គម្រោង​ជំរុញ​ផលិតផល​ក្នុងស្រុក​របស់​ខ្មែរ​ទៅកាន់​ទីផ្សារ​ក្នុងស្រុក និង​ទៅកាន់​ទីផ្សារ​នៅក្រៅ​ប្រទេស​។ គម្រោង​នេះ​មាន​ឈ្មោះថា Rural Networks​។

​ការជួយ​ជំរុញ​ការសរសេរ​របស់​សារព័ត៌មាន Thmeythmey.com ក្រោម​ការគាំទ្រ និង​សហការ​ដោយ ទូរទស្សន៍​បារាំង Canal France International (CFI) ផ្នែក Media/Development នឹង​នឹង​រួមចំណែក​ជំរុញ​ជំនួញ​ខ្នាតតូច​ទាំងឡាយ​នៅតាម​បណ្តា​ខេត្ត​ឲ្យ​ទទួលបាន​ការផ្សព្វផ្សាយ​ទូលំទូលាយ​ជាង​មុន​។ តាមរយៈ​ការផ្សព្វផ្សាយ​នេះ ផលិតផល​អត្តសញ្ញាណ​នៅតាម​បណ្តា​ខេត្ត ជាពិសេស ផលិតផល​កសិកម្ម​នឹង​អាច​ពង្រីក​ទីផ្សារ​របស់ខ្លួន​កាន់តែ​ធំ​ជាង​មុន​។ ដូច្នេះ ដើម្បី​ទទួលបាន​ព័ត៌មាន​ផលិតផល​អត្តសញ្ញាណ​ប្រចាំខេត្ត និង​ផលិតផល​កសិកម្ម​ទូទាំង​២៥​រាជធានី​-​ខេត្ត សូមមេត្តា​ចុច Download for IOS : https://apple.co/2ub9pdj and Android : http://bit.ly/2KSe1MB


Tag:
 CFI
© រក្សាសិទ្ធិដោយ thmeythmey.com