អត្ថបទពាណិជ្ជកម្ម
ធនាគារ​ឯកទេស វីង​​ និង ក្រុមហ៊ុន​អាល់​មិន​គ្រុប សហការគ្នា​ផ្តល់​បទពិសោធ​នៃ​ការទូទាត់​មិន​ប្រើ​សាច់ប្រាក់​ដល់​អតិថិជន​
05, Aug 2018 , 4:19 pm        
រូបភាព
ដោយ:
កាលពី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៨ កន្លងមកនេះ ធនាគារ​ឯកទេស វីង និង ក្រុមហ៊ុន​អាល់ មិន​គ្រុប​បាន​ចាប់​ដៃគូ​សហការ​ក្នុង​ការផ្តល់​បទពិសោធ​នៃ​ការទូទាត់​មិន​ប្រើ​សាច់ប្រាក់ ដើម្បី​បង្កើន​ភាពងាយស្រួល​ជូន​អតិថិជន​។ ពិធី​ចុះហត្ថលេខា​នេះ ធ្វើឡើង​ក្នុង​ភោជនីយដ្ឋាន យ៉ី សាង ដែលជា​ហាង​មួយ​របស់​ក្រុមហ៊ុន​អាល់​មិន​គ្រុប​។​
 
 ភាពជា​ដៃគូ​នេះ​នឹង​នំ​មក​នូវ​ការដាក់ អោយប្រើ​ប្រាស់​នូវ​សេវាកម្ម​ទូទាត់​ប្រាក់​តាម​អន​ឡាញ និង ស្គេ​ន​កូដ QR ដែល​ហៅថា WingPay និង​ការទទួល​ទូទាត់​តាមរយៈ​កម្មវិធី​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទដៃ​ធំៗ ចំនួន​ពីរ​របស់​ប្រទេស​ចិន គឺ Ali Pay និង WeChat Pay ដែល​ផ្តល់ជូន​ដោយ​វី​ង នៅ​បណ្តា​ហាង​របស់​ក្រុមហ៊ុន​អាល់​មិន គ្រុប ចំនួន​១៧ កន្លែង​នៅក្នុង​ប្រទេស​កម្ពុជា​។​
 
 
 
​លោក លូ ម៉េង អគ្គនាយក ក្រុមហ៊ុន​អាល់​មិន​គ្រុប មានប្រសាសន៍ថា អតិថិជន​តែងតែ​ធ្វើការ​សួរ នាំទៅ​កាន់​ក្រុមការងារ​របស់លោក ដើម្បី​ដឹងថា​ពួកគាត់​អាចធ្វើ​ការទូទាត់​ប្រាក់​ដោយ​ស្គេ​ន​កូដ QR កម្មវិធី Ali Pay ឬ WeChat Pay បានដែរ​ឬទេ​។ 
 
​ដោយ​មើលឃើញ​មាន​សំណើ​ជាច្រើន​ពី អតិថិជន ក្រុមហ៊ុន​អាល់​មិន​គ្រុប ក៏​សម្រេចចិត្ត ជ្រើស​រើសយក​វី​ង ជា​ដៃគូ​សហការ​ដើម្បី​ផ្តល់ជូន​សេវាកម្ម​នេះ ដោយហេតុថា ក្រុមហ៊ុន​បាន​មើលឃើញ​នូវ​បទពិសោធន៍​ជាច្រើន​ឆ្នាំ​របស់​ធនាគារ​មួយ​នេះ​ក្នុង​ការផ្តល់សេវា​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។ លោក​បាន​បន្ថែមទៀតថា​៖ «​វា​គឺជា​ការតាំង​ចិត្ត​របស់​ក្រុមហ៊ុន​អាល់​មិន​គ្រុប ក្នុងការ​ផ្តល់ជូន​នូវ​សេវាកម្ម​ដែល​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដោយ​រួមបញ្ចូល​ចាប់ពី​សេវាកម្ម​ម្ហូបអាហារ និង​បដិសណ្ឋារកិច្ច​រហូតដល់​បទ ពិសោធន៍​នៃ​ការទូទាត់​ប្រាក់​ដែល​រហ័ស​ងាយស្រួល និង​មាន​សុវត្ថិភាព​។​
 
 
 បន្ទាប់ពី​ដាក់អោយ​ប្រើប្រាស់​នូវ​សេវា​កម្មនេះ យើង​សង្ឃឹមថានឹង​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​ពី​អតិថិជន ជាពិសេស​ភ្ញៀវទេសចរ​ជនជាតិ​ចិន​រាប់ពាន់នាក់​ដែល​មកលេង​ព្រះរាជាណាចក្រ​កម្ពុជា​។​»
​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​ផងដែរ លោក​ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធន​គារ​ឯកទេស​វី​ង​បាន​ប្រាប់​អោយដឹងថា វី​ង​យល់ច្បាស់​ពី​តម្រូវការ​របស់​ដៃគូ​អាជីវកម្ម​របស់ខ្លួន ក្នុងការ​ផ្តល់ជូន​អតិថិជន​នូវ​បទពិសោធន៍​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​នៅ​កម្ពុជា​។ ការដាក់អោយ​ប្រើប្រាស់​នូ​វ​សេវាកម្ម WingPay Ali Pay និង​Wechat Pay នឹង​ឆ្លើយតប​តម្រូវការ​នេះ និង​បង្ហាញ​ប្រាប់​ពិភពលោក​អោយបាន​ដឹងថា ប្រទេស​កម្ពុជា​កំពុង​ខិត​កាន់តែ​ជិត និង​ក្លាយជា​សង្គម​មួយ​ដែលមាន​ប្រព័ន្ធ​អេកូ​នៃ​ការទូទាត់​ដោយ​មិន​ប្រើ​សាច់​ប្រាស់​។ លោក​បាន​បន្ត​ផងដែរ​៖ ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ប្រមូល​សាច់ប្រាក់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​អតិថិជន​ដែលមាន​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​កម្មវិធី Ali Pay ឬ​កម្មវិធី WeChat អាច​ប្រើ​ទូរស័ព្ទ​របស់​ពួកគាត់​ដើម្បី​ស្គេ​ន​កូដ QR នៅ​បណ្តា​ហាង​របស់​ក្រុមហ៊ុន​អាល់​មិន​គ្រុប ដើម្បី​ធ្វើការ​ទូទាត់​ប្រាក់​ដោយ​ចំណាយពេល​ត្រឹមតែ​ប៉ុន្នា​ន​វិនាទី​ប៉ុណ្ណោះ​។​
 
 
​គួរបញ្ជាក់​ផងដែរ WingPay ជា​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​របស់​វី​ង ដែល​ធ្វើឡើង​ដោយ​ស្គេ​ន​កូដ QR​។ WingPay​ជា​មុខងារ​មួយ​ក្នុងចំណោម​មុខងារ​ដែលមាន​អត្ថប្រយោជន៍​ជាច្រើន​នៅលើ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ដែល​អនុញ្ញាតអោយ​អតិថិជន​អាចធ្វើ​ប្រតិបត្តិ​ការទូទាត់​ប្រាក់​ជាច្រើន​ដោយ​គ្រាន់តែ​ចុច​លើ​ទូរស័ព្ទ​របស់​ពួកគាត់​។ លើសពីនេះ​ទៀត កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង អនុញ្ញាតអោយ​អតិថិជន​ធ្វើ​ប្រតិបត្តិការ​ដូចជា​បង់​វិក្កយបត្រ បញ្ចូល​ទឹក​ប្រាប់​ទូរស័ព្ទ ផ្ទេរប្រាក់​ទិញ​ទំនិញ​តាម​អន​ឡាញ​។​ល​។​
 
​ការទូទាត់​តាម​ទូរស័ព្ទ​ចល័ត​កំពុង​ក្លាយជា​ការពេញនិយម​យ៉ាង​ខ្លាំង​ក្នុងចំណោម​ភ្ញៀវទេសចរ​ចិន​។  ជាង​៩០%​នៃ​ភ្ញៀវទេសចរ​ចិន និង​ជ្រើស​យក​លារ​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ចល័ត​ប្រសិនបើ​បណ្តាល​ហាង​នៅក្រៅ​ប្រទេស​កម្ពុជា មី​យ៉ាន់​ម៉ា ឡាវ និង ហ្វីលីពីន ដែលមាន​អ្នកប្រើប្រាស់​សញ្ជាតិ​ចិន ប្រមាណ​៥២០​លាន​នាក់​។ ទន្ទឹមនឹង​នេះដែរ​របា​យ​ការណ៍​ថ្មី​មួយ​របស់​ស្ថានីយទូរទស្សន៍ CNBC បាន​បង្ហាញថា ប្រជាជន​ប្រមាណ​៨០០​លាន​នាក់​បាន​ប្រើប្រាស់​សេវា WeChat ដើម្បី​ទូទាត់​ប្រាក់​។​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

 

 

© រក្សាសិទ្ធិដោយ thmeythmey.com