ជាតិ
បទសម្ភាសន៍
វីដេអូ
រថភ្លើង​ចំណាស់​ជិត​១០០​ឆ្នាំ នៅតែ​ត្រូវបាន​ប្រើប្រាស់ នៅ​រដ្ឋធានី​លី​ស​បោ​ន នៃ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​
06, Aug 2018 , 7:19 pm        
រូបភាព
ព័រ​ទុយ​ហ្គា​ល់​៖  ទូទាំង​ទ្វីបអឺរ៉ុប រដ្ឋធានី​លី​ស​បោ​ន នៃ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ ត្រូវគេ​ល្បី​ថា នៅតែ​ប្រើ​រថភ្លើង​ដែល​បុរាណ ក្នុង​ទីក្រុង រហូតមកដល់​បច្ចុប្បន្ន ឧទាហរណ៍​ដូច​ប្រភេទ អេ​ឡេ​ទ្រី​កូ ៥០៨ ដែល​គេ​ជិះ​តាំងពី​ឆ្នាំ ១៩២៤​។ នាយ យ៉ាន បាន​ទស្សនា​សារមន្ទីរ​នៃ​ក្រុមហ៊ុន Carris ដែល​គ្រប់គ្រង​វិស័យ​ដឹកជញ្ជូន​សាធារណៈ​នៅ​រដ្ឋធានី​លី​ស​បោ​ន តាំងពី​ឆ្នាំ​១៨៧២​។​



​ក្រុមហ៊ុន​នេះ ផ្ដល់​សេវា​ដឹកជញ្ជូន​ដោយ​ប្រើ​រថយន្ដក្រុង រថភ្លើង​ឡើង​ភ្នំ រថភ្លើង​ក្រោម​ដី ជណ្ដើរយន្ត និង​កប៉ាល់ទឹក ប៉ុន្តែ​សារមន្ទីរ​ឲ្យ​តម្លៃ​ទៅលើ​រថភ្លើង​ក្នុង​ទីក្រុង​ដែលជា​មោទកភាព​របស់​អ្នករស់នៅ​លី​ស​បោ​ន​។ បច្ចុប្បន្ន អ្នកដំណើរ​ក៏​ប្រើ​រថភ្លើង​ទំនើប​ដែរ ប៉ុន្តែ​ដើម្បី​ធ្វើ​ឲ្យ​ទីក្រុង​ស្អាត និង​ទាក់ទាញ​ភ្ញៀវទេសចរ ក្រុមហ៊ុន Carris បានសម្រេច​បន្ត​ប្រើ​រថភ្លើង​បុរាណ​តាំងពី​យូរណាស់​ហើយ​។ សូមបញ្ជាក់ថា​រហូតដល់​ឆ្នាំ​១៩០១ អ្នកដំណើរ​ប្រើ​រទេះសេះ ជិះ​ផ្លូវដែក​។ រថភ្លើង​ក្នុង​ទីក្រុង ប្រើ​ថាមពល​អគ្គិសនី តាម​ខ្សែកាប​ព្យួរ​ពីលើ​៕

​សូម​ទស្សនា​វីដេអូ​របស់​នាយ​យ៉ាន ពី​រដ្ឋធានី​លី​ល​បោ​ន ខាងក្រោម​នេះ​៖



















Tag:
 រថភ្លើង​
© រក្សាសិទ្ធិដោយ thmeythmey.com