ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទសម្ភាសន៍
វីដេអូ
ក្រៅពីភ្នែក ដំរីប្រើប្រមោយ ដើម្បីស្ទាបផ្លូវមុនពេលធ្វើដំណើរ
07, Aug 2018 ,
7:59 am
រូបភាព
×
ដោយ:
ញឹក ស្រីល័ក្ខ (Nhek Sreyleak)
រតនគិរី៖ ក្នុងដំណើរបេសសកម្មលើកទី៣ នៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ដែលធ្វើដំណើរទៅកាន់ខេត្តរតនគិរី ក្រុមការងារបានទៅដល់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា។ ក្នុងសមាគមអភិរក្សសត្វដំរីនេះ មានសត្វដំរីចំនួន ៤ក្បាល សម្រាប់ដឹកភ្ញៀវទេសចជាតិ និងអន្តរជាតិដើរកម្សាន្តក្នុងព្រៃ។ បើតាមហ្មដំរី ដែលមើលថែសត្វដំរីក្នុងសមាគមនេះ សត្វដំរី តែងតែប្រើប្រមោយរបស់ខ្លួន ដើម្បីស្ទាបផ្លូវមុននឹងធ្វើដំណើរ ដែលធ្វើឲ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរ។ ប្រមោយដំរី មានសារៈសំខាន់អាចប្រើជួយភ្នែកផងដែរ។
ក្នុងបទសម្ភាសជាមួយក្រុមការងារនៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ហ្មដំរីក្នុងសមាគមអភិរក្សសត្វដំរីខ្មែរអៃរាវត្តា បានប្រាប់ឲ្យដឹងថា ការមើលថែទាំសត្វដំរី មិនមានផលលំបាកនោះទេ ហើយចំពោះបញ្ហាសុខភាពក៏មិនមានអ្វីប្រឈមនោះដែរ។ ក្រៅពីមិនមានបញ្ហាចំពោះសុខភាព សត្វដំរី ជាសត្វហូបស្អាតផងដែរ។ នេះបើតាមហ្មដំរី។
សមាគមអភិរក្សសត្វដំរីខ្មែរអៃរាវត្តា ក៏មានសត្វដំរីសម្រាប់ដឹកភ្ញៀវទេសចរទស្សនាទេសភាពនៅក្នុងព្រៃសហគមន៍ផងដែរ។ ការធ្វើដំណើរដោយសត្វដំរី ទៅទស្សនាទេសភាពនាព្រៃសហគមន៍នៃស្រុកលំផាត់ ខេត្តរតនគិរីនេះ បានធ្វើឲ្យអ្នកដំណើរមានអារម្មណ៍សប្បាយរីករាយ អមដោយដំណើរយឺតៗរបស់សត្វដំរី។ ពេលធ្វើដំណើរសត្វដំរី បានកាច់ស្លឹកឫស្សី និងរុក្ខជាតិផ្សេងៗស៊ីជាដើម។ ម្យ៉ាងទៀត ក្រៅពីភ្នែកដែលសម្រាប់មើលផ្លូវ សត្វដំរីបានប្រើប្រមោយរបស់ខ្លួន ដើម្បីស្ទាបស្ថានភាពផ្លូវនៅក្នុងព្រៃផងដែរ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ ជាមួយហ្មដំរីនៅក្នុងសមាគមអភិរក្សសត្វដំរីខ្មែរអៃរាវត្តាដូចតទៅ៖
នេះជាកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ផ្តួចផ្តើមរៀបចំ និងឧបត្ថម្ភដោយក្រុមហ៊ុន Star Auto Cambodia សហការរៀបចំជាមួយសារព័ត៌មានអេឡិចត្រូនិក ThmeyThmey.com និង Fresh News ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅទូទាំងប្រទេស ដោយស្វែងរក និងគាស់កកាយតំបន់ទេសចរណ៍ ដែលគេមិនសូវស្គាល់ពីតំបន់ទេសចរណ៍សក្តានុពលទាំងនោះ និងពង្រីកសក្តានុពលតំបន់ទេសចរណ៍ ដែលមានស្រាប់ឲ្យកាន់តែមានសកម្មភាពរស់រវើក។
បេសកកម្មលើកទី១, ទី២ និងទី៣ នៃកម្មវិធី «Mercedes-Benz និង កំណប់អាថ៌កំបាំង » នេះ បានទទួលជោគជ័យយ៉ាងអស្ចារ្យ ដោយក្រុមការងារបានរួមចំណែកលើកកម្ពស់តំបន់អេកូទេសចរណ៍អូរសោម ក្នុងខេត្តពោធិ៍សាត់, ការឡើងភ្នំឱរ៉ាល់ដែលមានកម្ពស់ ១៨១៣ម៉ែត្រ ស្ថិតនៅខេត្តកំពង់ស្ពឺ និងថ្មីៗនេះក្រុមការងារបានទៅដល់តំបន់ទេសចរណ៍សក្តានុពលបែបធម្មជាតិ និងទេសចរណ៍វប្បធម៌នៅខេត្តរតនគិរី៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ដំរី
ហ្មដំរី
ប្រមោយ
«Mercedes-Benz និងកំណប់អាថ៌កំបាំង»
រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម