ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
លោក Thierry ជនជាតិបារាំងដែលជួយផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ខ្មែរបាត់បង់ជីវិតនៅក្នុងខេត្តសៀមរាប
07, Aug 2018 ,
3:53 pm
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖ ជាអ្នកស្រឡាញ់រូបថត, លោក Thierry Diwo បានចូលមកក្នុងប្រទេសកម្ពុជានៅក្នុងអំឡុងទសវត្សរ៍៩០។ ចូលមកក្នុងប្រទេសកម្ពុជាភ្លាម លោកជាគ្រូបង្រៀនថតរូបផង និងជាអ្នកថតរូបប្រាសាទខ្មែរ សិល្បៈខ្មែរជាទូទៅផង។ ជាអកុសល កាលពីយប់ថ្ងៃទី៦ខែសីហាឆ្នាំ២០១៨កន្លងមកនេះ លោក Thierry បានទទួលមរណភាពដោយរោគាពាធនៅក្នុងខេត្តសៀមរាបក្នុងវ័យប្រមាណជា៦០ឆ្នាំ។
ចាប់តាំងពីទសវត្សរ៍៩០មក, លោក Thierry Diwo បានថតរូបប្រាសាទខ្មែររាប់ម៉ឺនសែនសន្លឹក និងបានថតរបាំខ្មែរស្ទើរគ្រប់ទម្រង់ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោក។ តាមរយៈការងារ និងក្តីស្រឡាញ់របស់លោកចំពោះប្រាសាទខ្មែរ និងរបាំខ្មែរ, លោក Thierry Diwo ត្រូវបានអ្នកខ្លះហៅគាត់ថា គឺជាបុគ្គលឆ្នើមដែលបានជួយផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ខ្មែរទៅកាន់ពិភពលោក។
មិនត្រឹមតែថតប្រាសាទ និងសិល្បៈខ្មែរប៉ុណ្ណោះទេ។ តែលោកបានបណ្តុះបណ្តាលនិស្សិតខ្មែរមួយចំនួនក្នុងទសវត្សរ៍៩០ឲ្យក្លាយទៅជាអ្នកថតរូបដ៏ល្បីល្បាញនាពេលបច្ចុប្បន្ននេះ ក្នុងនោះមានដូចជា លោក ឃឹម សុវណ្ណារ៉ា អ្នកថតរូបដ៏ល្បីល្បាញ, លោក តាំង ជិនសុធី អ្នកថតរូបសារព័ត៌មានដ៏ល្បីប្រចាំទីភ្នាក់ងារព័ត៌មានបារាំង AFP, លោក ម៉ក់ រ៉េមីស្សា អ្នកថតរូបគ្រប់ទម្រង់ដ៏ល្បីល្បាញ, លោក ចាន់ វិថារិន ជាអ្នកគូររូបដ៏ល្បីល្បាញ និងអ្នកដទៃទៀត។ កូនសិស្សលោក Thierry Diwo បង្ហាញអារម្មណ៍សោកស្តាយ និងក្រៀមក្រំគ្រប់គ្នាបន្ទាប់ពីទទួលដំណឹងមរណភាព៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
វប្បធម៌
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម