រថយន្ត
អត្ថបទពាណិជ្ជកម្ម
Ford Fiesta រាង​តូច​ច្រឡឹង​ងាយស្រួល​បើកបរ​ក្នុង​ក្រុង លែង​ខ្វល់​រឿង​ស្ទះចរាចរណ៍​
07, Aug 2018 , 4:17 pm        
រូបភាព
ដោយ:
​ការកកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង តែង​ធ្វើ​ឲ្យ​អ្នកបើកបរ​ធុញទ្រាន់ និង​ចំណាយ​ពេលវេលា​យូរ​ក្នុងការ​បើកបរ​។ ដូច្នេះ​ការជ្រើសរើស​រថយន្ត​សម្រាប់​បើកបរ​ក្នុង​ក្រុង ពិត​ជាមាន​សារៈសំខាន់​ណាស់​។ ថ្ងៃនេះ យើង​សូម​ណែ​នាំនូវ​រថយន្ត​ខ្នាតតូច​មួយ​ប្រភេទ គឺ​រថយន្ត Ford Fiesta​។ Ford Fiesta ជា​រថយន្ត​ដែលមាន​រាង​តូច​តែ​ឆ្លាត ធ្វើ​ឲ្យ​ការបើកបរ​កាន់តែ​មាន​ភាព​រីករាយ និង​ធានាបាន​នូវ​ផាសុកភាព សម្រាប់​អ្នកបើកបរ រួមជាមួយ​នឹង​សមត្ថ​ភាពមិន​ចាញ់​រថយន្ត​ធំៗ​នោះទេ​។ ដោយសារ​វា​មាន​រាង​តូច ធ្វើ​ឲ្យ​ការបើកបរ​ក្នុង​ទីក្រុង​កាន់​តែមាន​ភាពងាយស្រួល​។

​ថ្វី​ដ្បិត​រថយន្ត Ford Fiesta បំពាក់​ដោយ​កម្រិត​ម៉ាស៊ីន ១.0L ក៏ដោយ តែដោយសារ​រថយន្ត​នេះ ប្រើ​ប្រភេទ​ម៉ាស៊ីន Ecoboost ដែលមាន Horse Power ១២៥hp ធ្វើ​ឲ្យ Ford Fiesta មាន​កម្លាំង​ខ្លាំង ជួយ​សន្សំសំចៃ​ប្រេង និង​កាត់បន្ថយ​ការប៉ះពាល់​ដល់​បិ​រ​ស្ថាន​ទៀតផង​។ Ford Fiesta 2018 ស​ក្ត​សម​បំផុត​សម្រាប់​អ្នក​ដែល​ចូលចិត្ត​រថយន្ត​ខ្នាតតូច តែមាន​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន ជួយ​សម្រួល​ដល់​ការបើកបរ​ប្រចាំថ្ងៃ​។ ជាមួយ​រូបរាង​តូច​ស្រស់ស្អាត​គួរ​ឲ្យ​ទាក់ទាញ Ford Fiesta ភ្ជាប់​មកជា​មួយ​ចង្កៀង​មុខ ដែល បិទ​បើក​ពន្លឺ​ដោយ​ស្វ័យប្រវត្តិ ដែល​ផ្ដល់​ភាពងាយស្រួល​មែនទែន សម្រាប់​ការបើកបរ​នៅ​ទី​ងងឹត​។



Ford Fiesta បាន​រចនា​ឡើង​បែប​ស្ព័​រ ដែល​មើលទៅ​មាន​ភាពស្រស់ស្អាត​។ មិនតែប៉ុណ្ណោះ នៅ​ផ្នែក​ខាងក្រោយ​រថយន្ត Ford Fiesta ក៏មាន​បំពាក់​ទៅដោយ​សេន​សឺ​ខាងក្រោយ​ចំនួន ៤ គ្រាប់ សម្រាប់​ជំនួយ​ក្នុង​ការចូល​ចត​ផងដែរ​។


 
​ថ្វីដ្បិតតែ​រថយន្ត​នេះ មាន​រាង​តូច​ពិតមែន តែ​ផ្នែក​ខាងក្នុង​ធំ​ទូលាយ អាចដាក់​អីវ៉ាន់​បាន​ច្រើន មិន​ដូច​រថយន្ត​ខា្ន​ត​តូច​ដទៃ​នោះទេ​។​






 
​រថយន្ត Fiesta ប្រើ​សោរ​ប្រភេទ Smart Key ដែល​អាច​បញ្ឆេះ​រថយន្ត ដោយ​ពុំ​ចាំបាច់​ប្រើ​សោរ និង​ប្រើ​ចង្កូត​បូម​អេឡិចត្រូនិក​ធូរ ងាយស្រួល​បើកបរ ធ្វើ​ឲ្យ​មាន​ភាព​កាន់តែ​ងាយស្រួល នៅពេល​បត់បែន​។ ជាពិសេស​គឺ​សម្រាប់​នារីៗ​តែម្ដង​។





​លើសពីនេះ Fiesta បំពាក់​ដោយ​បច្ចេកវិទ្យា Ford SYNC ដែល​អាច​បញ្ជា​ដោយ​សំឡេង អាចជួយ​សម្រួល​ការទទួល និង​ហៅ​ទូរ​សព្ទ​ចេញ ពេល​កំពុង​បើកបរ រួម​នឹង​ងាយស្រួល ភ្ជាប់​ជាមួយ​ការកម្សាន្ត និង​តន្ត្រី​ពី​ស្មា​ត​ហ្វូ​ន​ផងដែរ​។


 
​កាន់​ឆ្លាត​វៃ ជាមួយ​ផ្លិត​ទឹកអូ​តូ ដែល​ធ្វើ​ឲ្យ​រថយន្ត​នេះ អាច​បក់​យឺត ឬ​លឿន អាស្រ័យ​លើ​កម្រិត​ទឹកភ្លៀង​។


 
Fiesta 2018 ក៏មាន​បំពាក់​ប្រព័ន្ធ ដោយ​ចាប់​ហ្វ្រាំង​បន្ទាន់ ABS និង EBA ប្រព័ន្ធ​ទប់​លំនឹង​ពេល​បើកបរ​លើផ្លូវ​កោង និង​រអិល និង​បញ្ចៀស​ការ​ក្រឡាប់ ESP និង​បច្ចេកវិទ្យា Hill Launch Assist ជំនួយ​ពេល​ឡើង​ចំណោត មិន​ឲ្យ​រថយន្ត​រអិល​មក​ក្រោយ​រយៈពេល ៣​វិនាទី​ទោះ​មិន​ជាន់​ហ្វ្រាំង​។​




 
​ដូចនេះ​យើង​ឃើញថា Ford Fiesta គឺជា​ជម្រើស​រថយន្ត​មួយ​ដ៏​ល្អ និង​ស​ក្ដ​សម​បំផុត សម្រាប់​ការបើកបរ​សម្រាប់​ស្ថានភាព​ក្នុង​ទីក្រុង​៕

(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com