ពីនេះ ពីនោះ
«​សាមញ្ញ​» និង​«​សាមាន្យ​» តើ​ជា​ពាក្យ​ដូចគ្នា​ដែរឬទេ​?
08, Aug 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនា​ន​ក្រម​ខ្មែរ​មាន​ពាក្យ​ដែល​មានន័យ​ដូចគ្នា​ជាច្រើន​។ សម្រាប់​ពាក្យ «​សាមញ្ញ​» និង​«​សាមាន្យ​» បើ​គេ​ស្តាប់ទៅ​ប្រហែល​គិតថា​រវាង​ពាក្យ​ទាំងពីរ​នេះ​មានន័យ​ខុសគ្នា​ស្រឡះ​។ តាម​ការបញ្ជាក់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្តេច​ព្រះសង្ឃ ជួន ណាត ថា​ពាក្យ​ពីរ​នេះ​មានន័យ​ដូចគ្នា​។



​ជាទូទៅ​ពាក្យ «​សាមញ្ញ​» គេ​តែងតែ​ចាត់ទុក​ពាក្យ​នេះ សំដៅលើ​ភាពជា​ធម្មតា​។ ដោយឡែក «​សាមញ្ញ​» ក៏​មានន័យ​ដូចនឹង​ពាក្យ សាមាន្យ​ដែរ​។ ម្យ៉ាងវិញទៀត «​សាមាន្យ​» ក៏​មានន័យ​ផ្សេងទៀត សម្រាប់​ហៅ​ទៅ​ជនណាម្នាក់​ដែល ប្រព្រឹត្ត​អំពើ​មិនគួ​ប្បី​។ ដូចជា ចោរឆក់​ប្លន់​ទ្រព្យសម្បត្តិ​អ្នកដទៃ​៕



Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com