អត្ថបទពាណិជ្ជកម្ម
ដល់​ស្រុក​ខ្មែរ​ភ្លាម OPPO Find X ប៉ាវ​បាន​ទីផ្សារ​យ៉ាង​ក្រាស់ក្រែល​
08, Aug 2018 , 10:21 am        
រូបភាព
​កំពូល​ទូរស័ព្ទ​ឆ្លាត​វៃ OPPO Find X ទើបតែ​លេច​មុខជា​ផ្លូវការ លើ​ទីផ្សារ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​៥ ខែសីហា​។ តែ OPPO Find X  បានផ្ដល់​ភាព​ភ្ញាក់ផ្អើល និង​ភាព​ទាក់ទាញ​គួរ​ឲ្យ​កត់សម្គាល់ ដោយសារ​ចំនួន​លក់​ចេញ មានការ​កើន​ជា​លំដាប់​លើសពី​កា​រំពឹងទុក​របស់​ក្រុមហ៊ុន​។ មាន​អតិថិជន​ជាច្រើន បានមក​រង់ចាំ​ទទួលយក Find X ដែល​ខ្លួន​បានក​ម្ម៉​ង់​នៅតាម​ហាង​ទូរស័ព្ទ​នានា​។ មកទល់ពេលនេះ ហាង​លក់​ទូរស័ព្ទ​ជាច្រើន​បាន​ដាច់​ស្តុក ហើយក៏​កំពុងតែ​ក​ម្ម៉​ង់​បន្ថែម ពី​ក្រុមហ៊ុន​OPPO ផងដែរ​។​

​ដូច​ពាក្យ​ដែល​គេ​ធ្លាប់បាន​និយាយ​អ៊ីចឹង​! របស់​ដែល​មើលឃើញ​លើ​អ៊ីនធឺណិត​រាប់រយ​ដង មិន​ស្មើនឹង​បាន​កាន់​ក្នុង​ដៃ ដោយផ្ទាល់​ម្ដង​ឡើយ​។ ពេលដែល​អ្នក​កាន់ OPPO Find X ក្នុង​ដៃ អ្នក​នឹងមាន​អារម្មណ៍​ដូច​កាន់​គ្រាប់ពេជ្រ​ខៀវ​ដ៏​ធំ​មួយ​នៅក្នុង​ដៃ​ដូច្នោះ​ដែរ ព្រោះថា​ទូរស័ព្ទ​កំពូល​មួយ​នេះ រចនា​ឡើង​យ៉ាង​ប្រណិត ពន្លឺ​ចែងចាំង​ស្ទើរ​គ្រប់​ជ្រុង​។ នេះ​ជា​ចំណុច​ទាក់ភ្នែក​មួយ ដែល​ទូរស័ព្ទ​ដទៃទៀត មិនទាន់មាន​ដូច​នៅឡើយ គិត​ត្រឹម​ផ្នែក​រចនា​រូបរាង​។



​ចំណុច​ពិសេស​របស់​កំពូល​ស្មា​ត​ហ្វូ​ន​នេះ មាន​ផ្ទៃ​អេក្រង់​ពេញ រួមជាមួយ​មុខងារ​កាមេរ៉ា Pop-up បង្កប់​នៅ​ខាងក្នុង​តួ​ម៉ាស៊ីន​។ Find X ក៏​នឹង​ប្រែក្លាយជា​ស្មា​ត​ហ្វូ​ន រចនាបថ​អេក្រង់​កោង ហើយ​មាន​កាមេរ៉ា​ភ្លោះ​ក្រោយ ទំហំ 20MP+16MP​។​



Find X មាន​ថាមពល​ថ្ម ៣៧៣០ mAh​។ កាមេរ៉ា​មុខ​ទំហំ 25MP លាយឡំ​អេក្រង់​ធំ​ដល់ ៦,៤ អ៊ី​ញ ប្រភេទ AMOLED​។ ទូរស័ព្ទ​ដែល​បញ្ជាក់​ពី​ភាពទាន់សម័យ​របស់​អ្នកមួយ​នេះ មាន ២ ពណ៌​គឺ Bordeaux Red និង Glacier Blue ហើយ​ត្រូវបាន​លក់​ក្នុងតម្លៃ ៨៩៩​ដុល្លារ នៅ​ទីផ្សារ​ប្រទេស​កម្ពុជា​៕

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com