ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​ពេលណា​ទើប​សម្រេចចិត្ត​ដក់​ធ្មេញ​ទាល់​ចោល​ទៅ​?
29, Dec 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ធ្មេញ​ទាល់​ច្រើនតែ​កើតជា​បញ្ហា​លើ​យុវវ័យ​ក្នុង​វ័យ​២០​ឆ្នាំ​ស្តើង ហើយ​វា​ក៏​ប្រហែលជា​បង្កបញ្ហា​ដល់​របៀប​រស់នៅ​ប្រចាំថ្ងៃ​ផងដែរ​។



យ៉ាងណាមិញ អ្នក​គួរតែ​សម្រេចចិត្ត​ដក់​ធ្មេញ​នេះ​ចេញ​បើសិនជា​វា​បង្ក​ជា​៖
  •     ឈឺចាប់​នៅ​ផ្នែក​ខាងក្រោយ​នៃ​មាត់​
  •     ជា​ធ្មេញ​ទាល់​ដែល​ពុក ហើយ​មិនអាច​ព្យាបាល​បាន​
  •     មានការ​បង្ក​រោគ​ក្នុង​មាត់ ដែល​ជាប់ទាក់ទង​នឹង​ធ្មេញ​ទាល់​
  •     មាន​ដុំ​សាច់ ឬ​គីស​កើត​ជិត​ធ្មេញ​ទាល់​
  •     ជំងឺ​អញ្ចាញធ្មេញ​ក្បែរ​ធ្មេញ​ទាល់​
  •     ខូច​ធ្មេញ​ដែល​នៅ​ជិតខាង​៕
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com