ពីនេះ ពីនោះ
ស្ត្រី​មាន​ផ្ទៃពោះ​៖​អាហារ​សម្បូរ​ជាតិ​ខ្លាញ់ និង​ស្ករ​ដែល​អ្នក​គួរ​កាត់បន្ថយ​
08, Aug 2018 , 4:00 pm        
រូបភាព
ដោយ: ថ្មីៗ
​អាហារ​ដែលមាន​ជាតិ​ស្ករ និង​ភេសជ្ជៈ​មាន​ជាតិ​កាឡូរី​ខ្ពស់ អាចជួយ​ដល់​ការឡើង​ទម្ងន់​សម្រាប់​មនុស្ស​ទូទៅ ប៉ុន្តែ​ការទទួល​ទាន​អាហារ​ប្រភេទ​នេះ អាច​នាំ​ឲ្យ​ពុក​ធ្មេញ និង​កើត​ជំងឺ​នានា​ជាពិសេស គឺ​ជំងឺ​ទឹកនោមផ្អែម​។  ជាតិ​ខ្លាញ់​មាន​កាឡូរី​ខ្ពស់ ដូច្នេះ ការ​ញ៉ាំ​អាហារ​ខ្លាញ់​ច្រើនពេក ឬ​ការ​ញ៉ាំ​វា​ញឹកញាប់​ពេក អាចធ្វើ​ឲ្យ​ស្ត្រី​ជា​ម្តាយ​ឡើង​ទម្ងន់​លឿន​លើស​ធម្មតា ការ​មាន​ជាតិ​ខ្លាញ់​ច្រើនពេក អាច​បង្កើន​បរិមាណ​កូ​លេ​ស្តេ​រ៉ុល​នៅក្នុង​ឈាម ដែល​បង្កើន​ឱកាស​នៃ​ការវិវត្ត​ទៅជា​ជំងឺ​បេះដូង​។​



​អាហារ​ដែល​សម្បូរ​ទៅដោយ​ខ្លាញ់ និង​ស្ករ ឬ​ទាំងពីរ ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ចៀសវាង​ទទួលទាន​មានដូចជា​៖ 
1. ជាតិ​ខ្លាញ់​គ្រប់​ប្រភេទ ដូចជា​ប័​រ​ជាដើម​។​
2. ប្រេង និង​ក្រែ​ម​។​
3. ទឹកជ្រលក់​សាឡាដ​។​
4. សូកូឡា​។​
5. ខ្ទិះ​។​
6. នំ​កំប៉ុង នំ​កញ្ចប់ និង​នំ​ធុង​។​
7. ការ៉េម​។​
8. ភេសជ្ជៈ​ជំនួយ​កម្លាំង​កំប៉ុង​។

​ចូរ​ព្យាយាម​កាត់បន្ថយ​ជាតិ​ខ្លាញ់​ឆ្អែត ហើយ​ប្រើ​ប្រេង​ដែលមាន​ជាតិ​ខ្លាញ់​ទាប ដូចជា​ប្រេង​បន្លែ​ជាដើម​។​
​ឧបត្ថម្ភ​ដោយ​៖ ហាង Baby Outlet ដែលជា​ហាង​ទំនិញ​ទារក កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​ធំជាងគេ​នៅ​កម្ពុជា​៕

​ត្រួតពិនិត្យ​ដោយ​៖ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com