សាខា​ថ្មី​របស់ TOUS les JOURS ក្រុង​សៀមរាប បើក​ដំណើរការ​ហើយ ចង់ដឹង​អត់ថា​មាន​អ្វី​ពិសេស​ខ្លះ​?

អត្ថបទពាណិជ្ជកម្ម
សាខា​ថ្មី​របស់ TOUS les JOURS ក្រុង​សៀមរាប បើក​ដំណើរការ​ហើយ ចង់ដឹង​អត់ថា​មាន​អ្វី​ពិសេស​ខ្លះ​?
08, Aug 2018 , 4:56 pm         1473
រូបភាព
​នៅ​ថ្ងៃទី​៨  ខែសីហា ឆ្នាំ​២០១៨​នេះ ហាង​នំប៉័ង TOUS les JOURS បាន​បើក​ដំណើរការ​សាខា​ថ្មី នៅ The Heritage walk ក្រុង​សៀមរាប  ដើម្បី​បម្រើ​ជូន​អតិថិជន​ទាំងអស់​។ អតិថិជន​អាច​អញ្ជើញ​មក​ទទួលយក​រសជាតិ​នំ​បុ័ង​ដ៏​ឈ្ងុយឆ្ងាញ់ និង​ការផ្ដល់ជូន​ពិសេសៗ ពី​ហាង​នំ​បុ័ង TOUS les JOURS ចាប់តាំងពី​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​៩​យប់​។ 

​ជាការ​អបអរ​ដល់​ការបើក​ដំណើរការ​នេះដែរ TOUS les JOURS នឹង​ផ្ដល់​ជា​កម្ម​វី​ធី​ពិសេស សម្រាប់​អ្នកគាំទ្រ​ចំនួន​៣០០​នាក់​ដំបូង​។ ការផ្តល់ជូន​នោះ មានដូចជា ដប​ទឹក​(Tumbler) ឆ័​ត្រ​ដ៏​ស្រស់ស្អាត និង​នំ​ខេ​ករ​បស់​ដ៏​ឈ្ងុយឆ្ងាញ់ TOUS les JOUS​។ អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ គឺ​អ្នកគាំទ្រ​៣​នាក់​ដំបូង​គេ​បង្អស់ ដែល​បាន​ទៅដល់​ក្នុង​ហាង​មុនគេ​ភ្លាមនោះ នឹង​ទទួលបាន​ទាំង​៣​មុខ​ព្រម​គ្នា​តែម្ដង គឺ​ទាំង​ឆ័​ត្រ ដប​ទឹក និង​នំ​ខេ​ក​។

​នៅ​មិនទាន់​អស់​ទេ នៅមាន​៥០០០​ទៀត ពី​សាខា​ថ្មី TOUS les JOURS The Heritage Walk ចង់ដឹង​អត់ថា​ជា​អី​? គឺ​រាល់​ការចំណាយ​ទាំងអស់ នឹង​ទទួលបាន​បណ្ណ​បញ្ចុះតម្លៃ ៣០ ភាគរយ សម្រាប់​ការចំណាយ​បន្ទាប់ លើ​គ្រប់​មុខទំនិញ (Voucher 30% Off) ដែល​ចែកជូន​សរុប​ចំនួន​៥០០០​សន្លឹក​។



​តើ​អ្នកដឹង​ទេ​? ជាមួយនឹង TOUS les JOURS អ្នក​ទាំងអស់គ្នា នឹង​ទទួលបាន​បរិយាកាស​ដ៏​ស្រស់ស្រាយ គ្រាន់តែ​ឈាន​ជើង​ចូលមកក្នុង​ហាង​ភ្លាម តាមរយៈ​ក្លិន​នំ​បុ័ង​ដ៏​ឈ្ងុយ ដែល​ទើបនឹង​ដុត​ថ្មីៗ​ជាច្រើន​ប្រភេទ រួមជាមួយ​នឹង​ក្លិន​កាហ្វេ​ដ៏​ជាប់ចិត្ត និង​ភេសជ្ជៈ​ជាច្រើន​មុខ​ទៀត ដែល​វា​ពិត​ជាស​ក្ត​សម​បំផុត សម្រាប់​អ្នក​ដែល​ស្វែងរក​ទីកន្លែង​ស្ងប់ស្ងាត់ ដើម្បី​អាន​សៀវភៅ ពិភាក្សារ​ការងារ ឬ ការសិក្សា​ជាមួយ​មិត្តភក្តិ​ជាដើម​។

​លើសពីនេះទៅទៀត TOUS les JOURS ធានា​នូវ​គុណភាព​អនាម័យ និង​ផាសុកភាព ជូន​អតិថិជន​របស់ខ្លួន បូករួម​ជាមួយនឹង​បុគ្គលិក​ប្រកបដោយ​ភាពស្មោះត្រង់ និង​រួសរាយ​រាក់ទាក់​ដែល​ទាំងនេះ បានក្លាយ​ជា​ភាព​ទាក់ទាញ​ដែល​ធ្វើ​ឲ្យ​អតិថិជន​ជាច្រើន គាំទ្រ​ហាង​នំប៉័ង TOUS les JOURS ជា​រៀងរាល់ថ្ងៃ និង​សរសើរ​គ្រប់ៗ គ្នា​មិន​ដាច់​ពី​មាត់​។ ដោយសារ​ការគាំទ្រ​យ៉ាងច្រើន​ដូច្នោះ​ហើយ ទើប​ជំរុញ​ឲ្យ TOUS les JOURS បើក​សាខា​ថ្មី​បន្ថែមទៀត ដើម្បី​ឆ្លើយតប​ទៅតាម​តម្រូវការ និង​ការគាំទ្រ​របស់​អតិថិជន​។​



​ដូច្នេះ​ប្រញាប់​ឡើង មក​ទទួលយក​រសជាតិ​នំ​បុ័ង​ឈ្ងុយឆ្ងាញ់ និង​បណ្ណ​បញ្ចុះតម្លៃ ៣០​ភាគរយ ពី TOUS les JOURS ទាំងអស់គ្នា​។ រួសរាន់​ឡើង​ណា ព្រោះ​ចំនួន​មានកំណត់​!!!
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទៅកាន់​ហ្វេ​ស​បុក​ផេ​ករ​បស់ TOUS les JOURS Cambodia (www.touslesjours.com.kh )៕







(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង