តើ​ពាក្យ «​អ៊ីនធឺណិត​», «​អ៊ី​ន​ត្រា​ណិ​ត​»​និង​«​អិ​ច​ត្រា​ណិ​ត​» មានន័យ​ខុសគ្នា​ដូចម្តេច​?

ពីនេះ ពីនោះ / មិនយល់...!
តើ​ពាក្យ «​អ៊ីនធឺណិត​», «​អ៊ី​ន​ត្រា​ណិ​ត​»​និង​«​អិ​ច​ត្រា​ណិ​ត​» មានន័យ​ខុសគ្នា​ដូចម្តេច​?
09, Aug 2018 , 7:39 am         2178
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ទាំងអស់នេះ សាធារណជន​ប្រាកដជា​ស្គាល់​ថា ជា​ពាក្យ​កម្ចី​ពី​បរទេស តែមាន​មនុស្ស​ភាគតិច​ណាស់​ដែល​ដឹង​ពី​អត្ថន័យ​ពិតប្រាកដ​របស់​វា​។ តើ​ពាក្យ​ទាំង​ប៉ុន្មាន​នេះ មានន័យ​ដូចម្តេច​?


​រវាង​ពាក្យ​ទាំងនេះ សាធារណជន​នៅមាន​ភាពស្រពេចស្រពិល​ក្នុងការ​ប្រើប្រាស់ ទើប​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ បញ្ជាក់ថា ពាក្យ «Internet» ជា​ភាសា​ខ្មែរ «​អ៊ីនធឺណិត​»  មានន័យថា (​បណ្តាញ​សកល​)  គឺ​បណ្តាញ​កុំព្យូទ័រ​ដែល​អាច​ឲ្យ​មនុស្ស​ចែករំលែក​ព័ត៌មាន និង​ទាក់ទង​គ្នា​ទៅវិញទៅមក​។

​បណ្តាញ​របស់​ស្ថាប័ន​ណាមួយ ដែល​ប្រើ​បច្ចេកវិទ្យា​អ៊ីនធឺណិត សម្រាប់​បញ្ជូន​ទិន្នន័យ នោះ​ហៅថា «Intranet» ជា​ភាសា​ខ្មែរ «​អ៊ី​ន​ត្រា​ណិ​ត​»​។ ចំណែក ពាក្យ «Extranet» ជា​ភាសា​ខ្មែរ​«​អិ​ច​ត្រា​ណិ​ត​» ជា​បណ្តាញ​របស់​ស្ថាប័ន​មួយ ដែល​ផ្តល់​សិទ្ធិ​ឱ្យ​អតិថិជន​ទាំង​ក្នុង ឬ​ក្រៅប្រទេស អាច​ប្រើ​អ៊ី​ន​ត្រា​ណិ​ត​បាន​។ នេះ​បើ​យោងតាម​ការបកស្រាយ​ជា​ផ្លូវការ របស់​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ ដែល​បាន​សម្របសម្រួល​ភាសាបរទេស ប្រែជា​ភាសា​ខ្មែរ​៕ 


© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង