មួយខែៗ​ចំណាយ ៧០០​ដុល្លារ​លើ​Startup, លោក ភា​រុន ឆ្លៀត​រកប្រាក់​ក្រៅ​បន្ថែម ដើម្បី​ទប់​អាជីវកម្ម​ដែល​មិនទាន់​ចំណេញ​

ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
មួយខែៗ​ចំណាយ ៧០០​ដុល្លារ​លើ​Startup, លោក ភា​រុន ឆ្លៀត​រកប្រាក់​ក្រៅ​បន្ថែម ដើម្បី​ទប់​អាជីវកម្ម​ដែល​មិនទាន់​ចំណេញ​
09, Aug 2018 , 8:59 am         4896
រូបភាព
​ភ្នំពេញ​៖ លោក ប៉ិច ភា​រុន និង​ដៃគូ​សហការ​របស់លោក ៣​រូប​ទៀត បាន​បង្កើត​អាជីវកម្ម​ថ្មីថ្មោង​មួយ​យីហោ Entrustme ដែលជា​ភ្នាក់ងារ​ផ្ដល់​ប្រឹក្សា និង​រៀបចំ​ឯកសារ​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​។ អាជីវ​កម្មនេះ ដំណើរការបាន​ជាង​មួយឆ្នាំ​មកហើយ តែ​លោក ភា​រុន មិនទាន់​រក​ផលចំណេញ​ពី​អាជីវកម្ម​របស់ខ្លួន​នៅឡើយ ដោយ​លោក​មាន​ផែនការ​រហូតដល់​រយៈ​ពេល ៥​ឆ្នាំ​ទើប​អាច​ទទួលផល​ចំណេញ​។ ដោយសារ​ចំណាយ​ច្រើនជាង​ចំណូល ហើយ​រង់ចាំ​រយៈពេល​យូរ​ដើម្បី​ចំណេញ លោក ភា​រុន ឆ្លៀត​ផ្ដល់​សេវាកម្ម​ផ្សេងទៀត ដូចជា បកប្រែ​ឯកសារ​ភាសាបរទេស​ជាដើម ក្នុង​ការិយាល័យ​របស់​ខ្លួន ដើម្បី​ទ្រទ្រង់​ដំណើរការ​អាជីវកម្ម​មួយ​នេះ​។​


​ដើម្បី​ជ្រាប​ច្បាស់ សូម​ស្ដាប់​បទ​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក ប៉ិច ភា​រុន សហ​ស្ថាបនិក និង​ជា​អ្នកគ្រប់គ្រង​អាជីវកម្ម​យីហោ Entrustme ដូចតទៅ​នេះ​៖



Tag:
 Startup
  ប៉ិច ភា​រុន​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next