ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សេដ្ឋកិច្ច
ផែទេសចរណ៍នៅកំពតចាប់ផ្ដើមសាងសង់ ដែលគ្រោងទទួលទេសចរ១លាននាក់ក្នុងមួយឆ្នាំ
08, Aug 2018 ,
6:45 pm
រូបភាព
រូបពីក្រសួងទេសចរណ៍ Front
×
ដោយ:
ភ្នំពេញ៖ គម្រោងផែទេសចរណ៍អន្តរជាតិនៅក្នុងខេត្តកំពត ដែលបានពន្យារពេលស្ថាបនានោះ ត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី៨ខែ សីហានេះ ដើម្បីត្រៀមស្រូបយកភ្ញៀវទេសចរប្រមាណ ១លាននាក់ក្នុងមួយឆ្នាំៗ ។
ផែទេសចរណ៍នេះ ត្រូវចំណាយថវិកាសាងសង់ ៨,៤លានដុល្លារ ដែលជាប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ផែដែលត្រូវស្ថាបនានៅពេលនេះ គ្រោងបញ្ចប់នៅចុងឆ្នាំ២០១៩ ស្របពេលដែលខេត្តកំពតរៀបចំពិធីបុណ្យសមុទ្រនៅឆ្នាំនោះ។ នេះបើតាមលោក សុខ សុគុណ អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍ ដែលបានថ្លែងប្រាប់សារព័ត៌មានថ្មីៗ។
គម្រោងនេះមានទំហំផ្ទៃដី ៤ហិកតា ដែលស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងគម្រោងនេះ មានដូចជា អគារអ្នកដំណើរកម្ពស់ពីរជាន់, ផែចតកាណូត, កំពង់សាឡង់, ផែកម្សាន្ត (ម៉ារីណា), អាងប្រព្រឹត្តកម្មទឹកកខ្វក់, បញ្ជរព័ត៌មានទេសចរណ៍ ផ្លូវជុំវិញកំពង់ផែ អគារស្នាក់នៅ និងចំណតយានយន្តជាដើម។
ផែនេះនឹងក្លាយជាច្រកទ្វារទេសចរណ៍ថ្មីមួយ ក្នុងការតភ្ជាប់ការធ្វើដំណើរទេសចរណ៍ ពីបណ្ដាកោះក្នុងស្រុក និងក្នុងតំបន់។ លោក សុខ សុគុណ ថ្លែងដូច្នេះថា៖«ជាច្រកមួយថ្មីសម្រាប់តភ្ជាប់ទៅបណ្ដាកោះផ្សេងៗទៀតនៅកម្ពុជា និងបើកច្រកសមុទ្រទៅពិភពលោក ពិសេសក្នុងតំបន់ ដែលតភ្ជាប់ទៅវៀតណាមខាងត្បូង និងប្រទេសថៃ ជាដើម»។
បើតាមលោក សុខ សុគុណ កោះត្រល់ ឬភូកុក ក៏នឹងស្ថិតក្នុងគោលដៅតភ្ជាប់ផងដែរ។ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ក្រសួងទេសចរណ៍រូបនេះ ឲ្យដឹងថា ក្រសួងរំពឹងទាក់ទាញទេសចរចំនួន ១លាននាក់ក្នុងមួយឆ្នាំចូលមកផែថ្មីនេះ។
ផែថ្មីនេះ ជាផែទេសចរណ៍ទឹករាក់ ដោយអាចចូលចតកប៉ាល់ចំណុះប្រមាណ ៣០០នាក់ប៉ុណ្ណោះ។ លោក សុគុណ បញ្ជាក់ថា ចំពោះកប៉ាល់ធំៗដែលផ្ទុកមនុស្សរាប់ពាន់នាក់ ត្រូវឈប់នៅផ្ទៃសមុទ្រ ហើយនឹងមានការដឹកជញ្ជូនភ្ញៀវទេសចរ មួយដំណាក់កាលទៀត ចូលមកផែ។
គម្រោងនេះ នឹងចូលទៅបន្ថែមសក្ដានុពលនៅតំបន់ឆ្នេររបស់កម្ពុជា។ «នៅពេលផែនេះដំណើរការ ការជំរុញទេសចរណ៍ក្នុងតំបន់សមុទ្រនឹងមានសន្ទុះខ្លាំងក្លា ហើយវាជាការតភ្ជាប់នៃច្រកល្បៀងទេសចរណ៍ភាគខាងត្បូង ដែលចេញពីថៃ មកកម្ពុជាតាមសមុទ្រខេត្តកោះកុង ព្រះសីហនុ កំពត និងទៅវៀតណាមភាគខាងត្បូង»។ នេះបើតាមលោក សុខ សុគុណ ។
កម្ពុជា បានកំណត់ទិសដៅ ស្រូបយកទេសចរប្រមាណ ១៤លាននាក់ ត្រឹមឆ្នាំ២០៣០ សម្រាប់តំបន់ឆ្នេររបស់ខ្លួន ដោយក្នុងនោះទេសចរអន្តរជាតិមានប្រមាណ ៦លាននាក់៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ផែទេសចរណ៍
សុខ សុគុណ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
15 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម