អត្ថបទពាណិជ្ជកម្ម
ផ្លាស់ប្តូរ អារម្មណ៍​ពី​ការ​ទទួលទាន​កាហ្វេ​ស្តាប់​ចម្រៀង​មក​ស្តាប់​សំឡេង​ឆ្មា​យំ​នៅ Cat U house
09, Aug 2018 , 11:45 am        
រូបភាព
ដោយ:
​សម្រាប់​អ្នក​ដែល​ចូលចិត្ត និង​ស្រលាញ់ សត្វ​ឆ្មា ពេលនេះ​លោកអ្នក អាច​ទៅ​ទស្សនា ឆ្មា​ស្អាតៗ ឆ្មា​ឃ្យូ​តៗ ជាច្រើន​នៅ​ហាង Cat U house ដែលមាន​ទីតាំង​ស្ថិតនៅ ផ្លូវ​៥៧ កែង​ផ្លូវ ៣៣៤ សង្កាត់ បឹង​កេងកង ១ ខណ្ឌ ចំការមន​។ ហាង​កាហ្វេ ដែល​បានដាក់​ឲ្យ​ដំណើរការ កាលពី​ថ្ងៃទី​៨ ខែ សីហា ឆ្នាំ ២០១៨ មួយ​នេះ ក៏​អនុញ្ញាត​ឲ្យ​អតិថិជន អាច​លេង​កម្សាន្ត និង​ថតរូប​ជាមួយ​ឆ្មា​ទាំងនោះ​។ Cat U house  នឹង​ផ្លាស់ប្តូរ​អារម្មណ៍​លោកអ្នក ដែល​ធ្លាប់​ស្តាប់​ចម្រៀង​ពេល​ពិសា​កាហ្វេ មក​ស្តាប់​សំឡេង ឆ្មា​យំ​វិញ​ម្តង​។

Cat U house បង្កើតឡើង​ក្នុង​គោលបំណង​ឲ្យ​អតិថិជន ពិសា​កាហ្វេ និង​ភេសជ្ជៈ​ផ្សេងៗ ដែលមាន​រសជាតិ​ឈ្ញុ​យ​ឆ្ញា​ញ់​ក្នុង​ហាង Cat U house និង​អាច​លេង​កម្សាន្ត ជាមួយ​ឆ្មា​ជាច្រើន ដែលមាន​នៅក្នុង​ហាង​មួយ​នេះ​។ លើសពីនេះ Cat U house ក៏​ជា​បណ្ដុំ​នៃ​ក្រុម​អ្នក​ចូលចិត្ត​សត្វ​ឆ្មា ជួបជុំគ្នា និង​អ្នក​ដែល​ចូលចិត្ត​សត្វ​ឆ្មា កាន់​តែមាន​ភាពស្និទ្ធស្នាល​ជាមួយ​សត្វ​ឆ្មា​។  Cat U House ត្រូវបាន​បង្កើតឡើង​ដោយ​ពាក្យ​បី ៣ ម៉ាត់​ជា​ភាសា​អង់គ្លេស Cat ដែល​មានន័យថា​ឆ្មា ពាក្យ You ដែល​មានន័យថា​អ្នក និង​ពាក្យ House ដែល​មានន័យថា​ផ្ទះ ដែល​យកពាក្យ​ទាំង​៣ នេះ​បូក​ចូលគ្នា​មានន័យថា អ្នក និង ឆ្មា គឺ​នៅផ្ទះ​តែមួយ​។​



​កញ្ញា KI O អ្នកគ្រប់គ្រង​ហាង Cat U house បាន​ឲ្យ​ដឹងថា ហាង​របស់ខ្លួន មិនបាន​បង្កើតឡើង​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ហាង​កាហ្វេ​ប្រេន ក្នុងប្រទេស​កម្ពុជា​ទេ ប៉ុន្តែ Cat U house ជា​កន្លែងផ្ទះ​របស់​អ្នក​គ្រប់គ្នា ព្រោះ​អតិថិជន​ដែល​ចូលមក​ទីនេះ គឺ​មិនមែនជា​ភ្ញៀវ​ទេ ប៉ុន្តែ​ជា​គឺជា​សមាជិកគ្រួសារ ដូចជា​បងស្រី ប្អូនស្រី បងប្រុស ប្អូនប្រុស​។  ចំពោះ​រសជាតិ​ភេសជ្ជៈ​របស់​ហាង Cat U house នេះ គឺ​ផ្ដោតទៅលើ​រសជាតិ​ប្លែក ដែល​នៅ​ប្រទេស​កម្ពុជា​ពុំទាន់​មាន​។ នេះ​ជាការ​បញ្ជាក់​របស់ កញ្ញា KI O ដោយបាន​បន្ថែមទៀតរ​ថា​៖« នាពេលខាងមុខ ហាង Cat U house នឹង​បន្ថែម​លក្ខណៈពិសេស​ទៀត ដោយ​មិនមែន​មានតែ​កាហ្វេ និង​ភេសជ្ជៈ គឺ​ថែមទាំង​មាននូវ​គំនូរប្រេង​ទៀតផង​។ លើសពីនេះ​ហាង Cat U house នឹងមាន​ក្រុម​ភ្លេង​ដើម្បី​ឲ្យ​អ្នក​មក​ទីនេះ​បាន​ស្ដាប់ភ្លេង​កំដរ​អារម្មណ៍​»៕

​គ្រួសារ Cat U House របស់​យើង នឹង​នៅ​ជាមួយ​អ្នក​គ្រប់ពេលវេលា​!













អាសយដ្ឋាន​៖ ផ្ទះ​លេខ​៥២D កែង​ផ្លូវ​៥៧ និង​ផ្លូវ ៣៣៤ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន 
​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក ៖ https://www.facebook.com/CAT-U-HOUSE
(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com