Everton ទទួលបានកីឡាករពីររូបពីក្លិបយក្សអេស្ប៉ាញ FC Barcelona នៅថ្ងៃចុងក្រោយនៃការដោះកីឡាករក្នុងក្របខណ្ឌ Premier League រួមមានខ្សែការពារអន្តរជាតិកូឡុំប៊ី Yerry Mina ក្នុងតម្លៃខ្លួន ២៧,១៩លានផោន (៣៥លានដុល្លារអាមេរិក) និងខ្សែបម្រើ Andre Gomes ក្នុងលក្ខខណ្ឌខ្ចីជើង។ នេះបើតាមការផ្សាយរបស់គេហទំព័រផ្លូវកា Everton ។