Everton យកបាន Mina និង Gomes ពី Barca ថ្ងៃទី​ផ្សារ​ដោះដូរ​កីឡាករ​បិទទ្វារ​

កីឡាអន្តរជាតិ
អន្តរជាតិ
Everton យកបាន Mina និង Gomes ពី Barca ថ្ងៃទី​ផ្សារ​ដោះដូរ​កីឡាករ​បិទទ្វារ​
10, Aug 2018 , 10:36 am         2395
រូបភាព
Everton ទទួលបាន​កីឡាករ​ពីររូប​ពី​ក្លិប​យក្ស​អេ​ស្ប៉ា​ញ FC Barcelona នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ការ​ដោះ​កីឡាករ​ក្នុង​ក្របខណ្ឌ Premier League រួមមាន​ខ្សែការពារ​អន្តរជាតិ​កូ​ឡុំ​ប៊ី Yerry Mina ក្នុងតម្លៃ​ខ្លួន ២៧,១៩​លាន​ផោន (៣៥​លាន​ដុល្លារ​អាមេរិក​) និង​ខ្សែបម្រើ Andre Gomes ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​។ នេះ​បើតាម​ការផ្សាយ​របស់គេ​ហ​ទំព័រ​ផ្លូវកា Everton


​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈពេល​វែង​សម្រាប់​ខ្សែបម្រើ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​២៥​ឆ្នាំ Gomes ក្លិប​រហស្សនាម​ស្ក​គ្រាប់​ត្រូវ​បង់​ឲ្យ Barca ជា​ទឹកប្រាក់ ២,៥​លាន​ដុល្លារ​ផងដែរ​។​



​ក្រៅពី Mina និង Gomes អ្នកចាត់ការ​ទូទៅ​ថ្មី​របស់ Everton លោក Marco Silva ក៏បាន​ចុះហត្ថលេខា​នាំយក​ខ្សែបម្រើ​អន្តរជាតិ​ប្រេ​ស៊ី​ល Bernard ពី Shakhtar Donetsk ដោយ​គ្នាន​តម្លៃ​ផ្ទេរ សម្រាប់​ការ​ដោះ​កីឡាករ​នៅ​ថ្ងៃ​ចុងក្រោយ​។​



​ការមកដល់​របស់ Mina មានន័យថា​អ្នកចាត់ការ​ថ្មី​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៤១​ឆ្នាំ បាន​ចាយប្រាក់​សរុប​រហូតដល់​៩៨​លាន​ផោន (១២៥​លាន​ដុល្លារ​) បន្ទាប់ពី​ទិញ​បាន Richarlison ពី Watford ក្នុងតម្លៃ ៦៤​លាន​ដុល្លារ និង​ខ្សែការពារ Lucas Digne ពី Barcelona ថ្លៃ ២៥​លាន​ដុល្លារ​៕





Tag:
 បាល់ទាត់​
  Yerry Mina
  Andre Gomes
  Everton
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង