ព័ត៌មាន​ដែលថា​សម្តេច ហ៊ុន សែន ចែក​អាសនៈ​ឲ្យ​បក្ស​ផ្សេង គឺ​ក្លែងក្លាយ​

ជាតិ
ព័ត៌មាន​ដែលថា​សម្តេច ហ៊ុន សែន ចែក​អាសនៈ​ឲ្យ​បក្ស​ផ្សេង គឺ​ក្លែងក្លាយ​
10, Aug 2018 , 11:49 am         17954
រូបភាព
សារក្លែងក្លាយដែលសរសេរដោយអនាមិកជន
សារក្លែងក្លាយដែលសរសេរដោយអនាមិកជន
ដោយ: ថ្មីៗ
ការប្រកាស​របស់​សម្តេច ហ៊ុន សែន តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក ថា​ចែក​អាសនៈ​រដ្ឋសភា​២​ទៅ​ឲ្យ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​២​ទៀត ទៅ​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គឺ​មិនមែនជា​ព័ត៌មាន​ពិត​នោះទេ​។ លោក ដួង តារា អ្នក​គ្រប​គ្រង់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន បាន​ប្រាប់ Fresh News ថា ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ត្រូវបាន​គេ​លួច​ចូល (Hack) នៅ​ព្រឹក​ថ្ងៃទី​១០ ខែសីហា​នេះ ហើយក៏​បង្ហោះ​ព័ត៌មាន​នេះ​តែម្តង​។​
 
 


សារ​ក្លែងក្លាយ​ស្តីពី​ការបែងចែក​អាសនៈ​ឲ្យ​គណបក្ស​ផ្សេង ដែល​ត្រូវបាន​គេ​លួច​ទៅ​សរសេរ ហើយ​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន ស្រដៀង​នឹង​សា​រលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក សម រង្ស៊ី​។ លោក សម រង្ស៊ី បាន​សរសេរ​កាលពីពេល​ថ្មីៗ​នេះ យ៉ាង​ដូច្នេះ​ថា​៖«[….] ដោយសារតែ​គេ ចំអក​ឲ្យ​ខ្លាំងពេក លោក ហ៊ុន សែន នឹង​លៃលក​យ៉ាងណា ឲ្យ​គណបក្ស​តូចៗ ទទួលបាន ៤-៥ កៅអី ដើម្បី​កុំ​ឲ្យ​អាក្រក់​មើល​ពេក [....]​។ 

 
 

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) មិន​បកស្រាយ​ឡើយ​ថា ការ​បែង​ចែ​កអាសនៈ អាចធ្វើ​បាន​ឬ​មិនបាន​។ លោក គ្រាន់តែ​បញ្ជាក់ថា មកដល់ពេលនេះ គ​.​ជ​.​ប មិនទាន់​ប្រកាស​លទ្ធផល​ផ្លូវការ​ស្តីពី​ការបែងចែក​អាសនៈ​នោះទេ​។ តាម​ការគ្រោងទុក លទ្ធផល​ផ្លូវការ​នេះ នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​។​
 
​ទោះជា​មិន​បញ្ជាក់​ឲ្យ​ចំ​ថា​ការបែងចែក​អាសនៈ​អាចធ្វើ​បាន ឬ​មិនអាច​ធ្វើបាន​ក្តី តែ​អ្នកនាំពាក្យ​ខាងលើ លើកឡើងថា ការ​បែង​ចែក​អាសនៈ​នេះ ពុំមាន​ចែង​នៅ​ច្បាប់​ឡើយ​។ ប៉ុន្តែ លោក បាន​អះអាងថា បើ​មានការ​បែង​ចែក​ការ​អាសនៈ​មែន​នោះ វា ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ជាជាង​ផ្លូវច្បាប់​។   
 
​លោក បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា​៖«​គ​.​ជ​.​ប ធ្វើការ​ងារ​តាម​បច្ចេកទេស និង​ច្បាប់ ហើយ​ការ​បែង​ចែក​អាសនៈ ឬ​មិន​បែងចែក ជា​សិទ្ធិ​របស់​គណបក្ស​»៕

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next