លោក ឌូ​ទើ​តេ លែង​ឲ្យ​មាន​កាស៊ីណូ​ថ្មី​បន្ថែមទៀត​លើទឹក​ដី​ហ្វីលីពីន​
អន្តរជាតិ
លោក ឌូ​ទើ​តេ លែង​ឲ្យ​មាន​កាស៊ីណូ​ថ្មី​បន្ថែមទៀត​លើទឹក​ដី​ហ្វីលីពីន​
10, Aug 2018 , 2:21 pm        
រូបភាព
​ប្រធានាធិបតី​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ថ្លែងថា រដ្ឋាភិបាល​នឹង​ឈប់​ចេញ​អាជ្ញា​បណ្ណ​សម្រាប់​ការបើក​កាស៊ីណូ​ថ្មីៗ​នៅ​ប្រទេស​ហ្វីលីពីន បន្ទាប់ពី​លោក​បាន​បណ្ដេញ​មន្ត្រី​មូលនិធិ Nayong Pilipino ដែល​បាន​ចុះកិច្ចសន្យា​ជួល​ដី​រយៈពេល​វែង​ឲ្យ​ក្រុមហ៊ុន​កាស៊ីណូ​ចិន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Rappler ។​



«​នឹង​មិនមាន​កាស៊ី​ថ្មីៗ​បន្ថែម​លើ​កាស៊ីណូ​ដែលមាន​ស្រាប់​ទៀត​នោះឡើយ​»​។ លោក ឌូ​ទើ​តេ មានប្រសាសន៍​ដូច្នេះ​ក្នុង​ពិធី​ប្រារព្ធ​ខួប​ថ្ងៃ​បង្កើត​ប៉ូលីស​ជាតិ​ហ្វីលីពីន នៅ​ថ្ងៃទី​៨ ខែសីហា​។​

​លោក ឌូ​ទើ​តេ បន្ថែម​ដូចនេះ​ទៀតថា​៖«​ខ្ញុំ​នឹងមិន​អនុញ្ញាត​អ្វីមួយ បើសិន​វា​ជាការ​លេងល្បែង​ស៊ីសង​។ ខ្ញុំ​មិន​ចូលចិត្ត​។ ហើយ​គួរ​ស្វែងរក​ធ្វើ​អ្វី​ផ្សេង​ដែល​សប្បាយចិត្ត ជាង​ការ​ភ្នាល់​ល្បែង​»​។

​ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ បាន​ថ្លែង​សារ​ជុំវិញ​ល្បែងស៊ីសង​បែបនេះ បន្ទាប់ពី​រូបលោក​បាន​រម្លឹក​ប៉ូលីស និង​សាធារណជន​ថា លោក​បាន​បញ្ឈប់​ការងារ​គណៈ​គ្រប់គ្រង​នៃ​មូលនិធិ NPF ចំពោះ​ការបង្កើត​កិច្ចសន្យាជួល​ដី​រយៈពេល​វែង​រហូតដល់ ៧៥​ឆ្នាំ​ក្នុង​ទីតាំង​មូលនិធិ​មួយ​នេះ ជាមួយ​ក្រុមហ៊ុន​ចិន LRPDC ៕



Tag:
 Duterte
  កាស៊ីណូ​
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 67759 [1] => 10 [2] => លោក ឌូ​ទើ​តេ លែង​ឲ្យ​មាន​កាស៊ីណូ​ថ្មី​បន្ថែមទៀត​លើទឹក​ដី​ហ្វីលីពីន​ [3] => content [4] => [5] => Duterte, កាស៊ីណូ​ [6] => 84 [7] => 0 [8] => )