កីឡាជាតិ
ជាតិ
សហព័ន្ធ​កីឡាបាល់ទាត់ នឹងធ្វើ​សន្និសីទ​បង្ហាញ​គ្រូបង្វឹក​ជម្រើសជាតិ​ថ្មី នៅ​ចុង​សប្តាហ៍​នេះ​
10, Aug 2018 , 2:47 pm        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​បង្ហាញ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ថ្មី នៅ​ថ្ងៃអាទិត្យ ទី​១២ ខែសីហា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់​។ នេះ​បើ​យោងតាម​មន្ត្រី​របស់​សហព័ន្ធ​។



​តែ​យ៉ាងណា មន្ត្រី​សហព័ន្ធ​រូបនេះ មិនបាន​បញ្ជាក់​លម្អិត​ពី​សមាសភាព​គ្រូបង្វឹក​ថ្មី ថា​ជា​ជនបរទេស ឬ​កម្ពុជា​នោះឡើយ​។ គ្រូបង្វឹក​ថ្មី​រូបនេះ ត្រូវ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ម៉ាឡេស៊ី ពិសេស​ប្រជែង​ក្នុង​ព្រឹត្តិការណ៍ AFF Suzuki Cup 2018 ចន្លោះ​ពីថ្ងៃ​ទី​៨ វិច្ឆិកា ដល់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៨​។ 

​បច្ចុប្បន្ននេះ​លោក ប្រាក់ សុវណ្ណ​រ៉ា កំពុង​ដឹកនាំ​ក្រុម​ជម្រើសជាតិ​បណ្តោះអាសន្ន ជំនួស​គ្រូបង្វឹក​ប្រេ​ស៊ី​ល Leonardo Vitorino ដែល​សហព័ន្ធ​បានបញ្ចប់​កិច្ចសន្យា​កាលពី​ខែតុលា ឆ្នាំ​២០១៧ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា មិនទាន់​តែងតាំង​គ្រូបង្វឹក​ថ្មី​នៅឡើយ​ទេ​៕ 


Tag:
 បាល់ទាត់​
  គ្រូបង្វឹក​ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com